ក្រុមបិសាចក្រហម Manchester United បានឈានទៅជុំទីបួន នៅក្នុងការប្រកួតពានរង្វាន់ EFL Cup បន្ទាប់ពីពួកគេ បានយកឈ្នះលើ Aston Villa ក្នុងលទ្ធផល 4-2 នៅកីឡដ្ឋាន Old Trafford កាលពីយប់មិញ។
ក្រោយពីមិនមានគ្រាប់បាល់ក្នុងវគ្គទីមួយ វាបានចំណាយពេលត្រឹមតែ 3 នាទីប៉ុណ្ណោះ ដើម្បីឱ្យ Villa បើកការនាំមុខ នៅពេលដែល Ollie Watkins បានបញ្ចប់ទីយ៉ាងល្អឆ្លងកាត់អ្នកចាំទី Martin Dubravka ។ យ៉ាងណាមិញ Fernandes បានបញ្ជូនឱ្យ Anthony Martial ដើម្បីតាមស្មើត្រឹមតែ 1 នាទីក្រោយមក។
Diogo Dalot បានផ្ដល់គ្រាប់បាល់ទីពីរសម្រាប់ក្រុមភ្ញៀវ តាមរយៈការ Own Goal នៅនាទីទី 61 ។យុវជន Garnacho របស់ក្រុមបិសាចក្រហម បានបង្កើតការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីបាន Assist ដល់ Rashford នៅនាទីទី 67 ។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ កើតឡើងពីការទាត់របស់ Bruno Fernandes និង Scott McTominay នៅនាទីទី 78 និង 90បូក 1 ៕