Manchester City នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool ក្នុងជុំទី 4 នៃពានរង្វាន់ EFL Cup ខណៈ Manchester United នឹងស្វាគមន៍ក្រុម Burnley ។ Newcastle United នឹងជួបជាមួយ Bournemouth ។
ក្រុម Gillingham ដែលជាក្រុមដែលមានចំណាត់ថ្នាក់ទាបបំផុត ត្រូវប្រឈមមុខនឹង Wolves នៅកីឡដ្ឋាន Molineux ។ ការប្រកួត នឹងត្រូវលេងក្នុងសប្ដាហ៍ បន្ទាប់ពីចប់ World Cup ។ ការប្រកួត នឹងធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីវគ្គផ្ដាច់ព្រ័ត្រ World Cup នៅប្រទេសកាតា មុនពេល Premier League ត្រលប់មកវិញ នៅថ្ងៃ Boxing Day។
លទ្ធផលចាប់ឆ្នោត EFL Cup ជុំទីបួន៖
Wolves ប៉ះ Gillingham
Southampton ប៉ះ Lincoln City
Blackburn Rovers ប៉ះ Nottingham Forest
Newcastle ប៉ះ Bournemouth
Manchester City ប៉ះ Liverpool
Manchester United ប៉ះ Burnley
MK Dons ប៉ះ Leicester
Charlton ប៉ះ Brighton ៕