Manchester City នឹងធ្វើជាម្ចាស់ផ្ទះទទួល Brentford ក្នុងការប្រកួតចុងក្រោយនៃក្របខណ្ឌ Premier League មុនពេលសម្រាកដើម្បីឱ្យកីឡាករត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។ ការប្រកួតនៅកីឡដ្ឋាន Etihad នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV នៅថ្ងៃសៅរ៍ ទី 12 ខែវិច្ឆិកា ឆ្នាំ 2022 វេលាម៉ោង 19:30 នាទីតទៅ។
កូនក្រុមរបស់លោក Pep Guardiola ទើបតែទម្លាក់ Chelsea ចេញពីពានរង្វាន់ EFL Cup កាលពីពាក់កណ្ដាលសប្ដាហ៍ដែលជាការដណ្ដើមបានជ័យជម្នះក្នុងដីខ្លួនឯងជាលើកទី 16 ជាប់ៗគ្នា។
Kalvin Phillips បានត្រលប់មកវិញបន្ទាប់ពីការវះកាត់ស្មា។ Kyle Walker មិនទាន់ជាសះស្បើយឡើងវិញទេ បន្ទាប់ពីរងរបួសក្រលៀន។ Joao Cancelo ត្រូវបានបណ្ដេញចេញក្នុងអំឡុងពេលប្រកួត Premier League ចុងក្រោយរបស់ Man City ទល់នឹង Fulham ប៉ុន្តែផុតពិន័យក្រោយការយកឈ្នះ Chelsea ដែលគេអាចចូលលេងវិញបានក្នុងការប្រកួតនេះ។
ដោយឡែកក្រុមភ្ញៀវវិញ Christian Norgaard បានត្រឡប់ពីរបួសកាលពីពាក់កណ្ដាលសប្ដាហ៍។ ខ្សែបម្រើ Vitaly Janelt និង Shandon Baptiste ស្ថិតក្នុងការសង្ស័យក្នុងការបង្ហាញខ្លួននៅចុងសប្ដាហ៍នេះ។ Thomas Strakosha និង Aaron Hickey បានរងរបួសកជើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈ Kristoffer Ajer និង Charlie Goode ត្រូវបានអវត្តមានដោយសារបញ្ហាជង្គង់។ ប្រធានក្រុម Pontus Jansson មិនអាចលេងបាន ដោយសាររបួសភ្លៅ។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ (4-3-3)៖
Ederson; Stones, Akanji, Ake, Cancelo; De Bruyne, Rodri, Bernardo; Mahrez, Haaland, Foden
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Brentford ដែលអាចប្រើប្រាស់ទម្រង់ (3-5-2)៖
Raya; Jorgensen, Mee, Pinnock; Roerslev, Dasilva, Norgaard, Jensen, Henry; Mbeumo, Toney
CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរ នឹងអាចមានលទ្ធផលសរុបលើសពី 3 គ្រាប់៖ Man City 3-0 Brentford ។
កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖
Liverpool ប៉ះ Southampton ថ្ងៃទី 12 ខែវិច្ឆិកា ម៉ោង 22:00 នាទីតទៅ នៅ MyTV
Fulham ប៉ះ Manchester United ថ្ងៃទី 13 ខែវិច្ឆិកា ម៉ោង 23:30 នាទីតទៅ នៅ CTN ៕