×

CBS Fantasy League៖ ស្ថិតិសំខាន់ៗរបស់កីឡាករ សម្រាប់៣សប្ដាហ៍ដំបូង

Michail Antonio (£7.9m) របស់ West Ham មិនត្រឹមតែឈរលើកំពូលតារាងកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុត (៤គ្រាប់) ប៉ុណ្ណោះទេ ប៉ុន្តែ គេក៏ជាប់ចំណាត់ថ្នាក់លេខ១ ផងដែរសម្រាប់ការព្យាយាម (១៦លើក) ចំគោលដៅ (៧លើក) ក្នុងប្រអប់ (១៣លើក) និងមានឱកាសសំខាន់ (៦លើក)។

Dominic Calvert-Lewin (£8.2m) បានចាប់ផ្តើមរដូវកាលនេះ ក្នុងកម្រិតប្រហាក់ប្រហែលគ្នាជាមួយលោក Antonio ក្នុងការស៊ុតបាល់ចំគោលដៅ (៧លើក) និងទីពីរមានឱកាសសំខាន់ (៤លើក)។ គេរកបាន (៣គ្រាប់) ក្នុងនោះ ២គ្រាប់ជាបាល់១១ម៉ែត្រ។

សង្ឃឹមថា គេអាចជាសះស្បើយពីរបួសដែលធ្វើឱ្យមិនអាចជួយអង់គ្លេសនៅក្នុងការសម្រាក International Break ។

Mason Greenwood (£7.6m) និង Bruno Fernandes (£12.1m) ក៏មាន (៣គ្រាប់) ផងដែរ ក្នុង ៣ប្រកួតដំបូង។

Greenwood ស៊ុត (១១លើក) និងស៊ុតក្នុងប្រអប់ (៧លើក) ប៉ុន្តែ Bruno មានឱកាសសំខាន់ (២លើក)។

Mohamed Salah របស់ហង្សក្រហម (£12.5m) និង Sadio Mane (£11.9m) បានចាប់ផ្តើមរដូវកាលថ្មីដោយមានការស៊ុតចំគោលដៅ (៦លើក) ដូចគ្នា។ Salah បានស៊ុតបាន (១៣លើក) ខណៈ Mane (១២លើក) ដោយការប៉ុនប៉ងក្នុងប្រអប់ (១០លើក) សម្រាប់ Salah និង (១១លើក) សម្រាប់ Mane ។

Adama Traore (£6.0m) ស៊ុតបាន (១២លើក) ក្នុង៣ប្រកួតដំបូង។ តែគេបរាជ័យក្នុងការសម្រេចទី។ ចំណែក មិត្តរួមក្រុម គឺ Raul Jimenez (£7.4m) ក៏បានស៊ុត (១២លើក) ដែរ ក្នុងនោះ (១១លើក) ក្នុងប្រអប់។

សម្រាប់ Romelu Lukaku (£11.5m) បានស៊ុត (៩លើក) ក្នុងប្រអប់ សម្រាប់២ប្រកួតរបស់ខ្លួន។

Raheem Sterling (£10.9m), Conor Gallagher (£5.5m) និង Diogo Jota (£8.9m) សុទ្ធតែមានឱកាសសំខាន់ (៣លើក)។

គួរឱ្យភ្ញាក់ផ្អើល ដែលខ្សែការពារពីររូប លេចធ្លោនៅដើមរដូវកាលនេះ។ Shane Duffy (£4.1m) ឈរនៅលើកំពូលតារាងសម្រាប់ការព្យាយាមតែតរកគ្រាប់បាល់បញ្ចូលទី (៧លើក) ខណៈ Aymeric Laporte (£5.5m) បានស៊ុត (៧លើក) ក្នុង២ប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង