ក្លិប Chelsea ត្រូវបានគេរាយការណ៍ថា កំពុងចង់ចរចាយកខ្សែបម្រើ Leroy Sane របស់ Bayern Munich ។
ជាការពិត Chelsea កំពុងសម្លឹងរកកីឡាករដែលពោរពេញដោយបទពិសោធន៍មួយរូប មកចូលរួមនៅទីផ្សារដោះដូរនាពេលខាងមុខ ហើយ Leroy Sané បានក្លាយជាគោលដៅរបស់ពួកគេ។
កីឡាករវ័យ ២៥ ឆ្នាំ គេសេសសល់សុពលភាពកុងត្រានៅ ទឹកដី Allianz Arena រយៈពេល ៤ ឆ្នាំទៀត។ ស្ថិតិជារួម Leroy Sane បង្ហាញខ្លួន ៤៩ ប្រកួត រកបាន ១៩ គ្រាប់ ហើយបើទោះជារូបគេមានគុណភាពគេល្អ តែគេមិនសូវបានជាប់ជម្រើសដំបូងទេ។
ជាមួយកង្វះពេលវេលាបង្ហាញខ្លួននេះហើយ ទើបនាំឱ្យអ្នកចាត់ការ Chelsea លោក Thomas Tuchel ចង់អូសទាញចិត្តឱ្យ Sane ផ្ទេរមកទឹកដី Stamford Bridge ដើម្បីទទួលបានពេលវេលាលេងគ្រប់គ្រាន់ និងអាចជាចំណែកជួយជ្រោមជ្រែងដល់ប្រយុទ្ធ Romelu Lukaku ផងដែរ។
ទោះយ៉ាងណាមានការរាយការណ៍ថា Chelsea មិនចង់ប្រើប្រាស់លុយសុទ្ធនោះទេ ពោលចង់កាត់បន្ថយការចំណាយ ដោយអាចជាប្រើប្រាស់កីឡាករដោះដូរ។ ក្លិបនឹងដាក់ឈ្មោះកីឡាករ ៣ រូបឱ្យក្លិប Bayern Munich ជ្រើសរើស ដោយរួមមាន Hakim Ziyech, Callum Hudson-Odoi ឬ Christian Pulisic ។ Sane អាចមានតម្លៃខ្លួនប្រមាណ ៦០ លានអឺរ៉ូ ដែលទំហំនេះអាចថាប្រដំប្រសងជាមួយតម្លៃខ្លួនរបស់ Christian Pulisic ៕