×

ការស្លៀកពាក់របស់ Ronaldo បង្ហាញថា គេមិនទាន់ស៊ាំនឹងអាកាសធាតុនៅអង់គ្លេសនៅឡើយ

Cristiano Ronaldo ហាក់មិនទាន់ស៊ាំទៅនឹងអាកាសធាតុនៅទីក្រុង Manchester នោះទេ បន្ទាប់ពីគេ បានពាក់អាវយឺតដ៏ក្រាស់ និងដៃវែង នៅក្នុងសីតុណ្ហភាពជិត ៣០អង្សា សម្រាប់ការវិលត្រឡប់ទៅ Carrington វិញ។

ក្លិបបិសាចក្រហម Manchester United បានបង្ហាញរូបថតពីការជួបជុំរបស់ Ronaldo និងលោក Ole Gunnar Solskjaer ។ ទោះបីជាមានរលកកម្ដៅ កំពុងគ្របដណ្ដប់លើចក្រភពអង់គ្លេសនាពេលបច្ចុប្បន្នក៏ដោយ ក៏កីឡាករសញ្ជាតិព័រទុយហ្គាល់នេះ បានពាក់អាវយឺតក្រាស់ ដែលមានតម្លៃ ៤២៥ផោន។ នេះបើយោងតាមគេហទំព័រដែលលក់អាវដែល Ronaldo កំពុងពាក់។

អ្នកប្រើប្រាស់បណ្ដាញសង្គម Twitter បាននាំគ្នាបញ្ចេញមតិលេងសើចទាក់ទងនឹងការស្លៀកពាក់របស់ Ronaldo ដែលបានពាក់អាវក្រាស់ ខណៈអាកាសធាតុនៅអង់គ្លេស កំពុងតែក្ដៅ។

កីឡាករវ័យ ៣៦ឆ្នាំនេះ បានទៅដល់ទីលានហ្វឹកហាត់ ដើម្បីចូលរួមជាមួយមិត្តរួមក្រុមថ្មីរបស់គេផងដែរ។ គេបានត្រូវចំណាយពេល ៥ ថ្ងៃក្នុងការធ្វើចត្តាឡីស័ក បន្ទាប់ពីទៅដល់អង់គ្លេស។ គេបានធ្វើតេស្តនៅថ្ងៃទី២កាលពីថ្ងៃសៅរ៍ និងការធ្វើតេស្តម្ដងទៀត នៅថ្ងៃទី៥ តាមគោលការណ៍របស់ក្រសួងសុខាភិបាលអង់គ្លេស។

Ronaldo បានវិលត្រឡប់មកកាន់ទឹកដីរបស់ខ្លួនវិញ បន្ទាប់ពីចាកចេញពីក្រុម Juventus ហើយបានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំដែលទទួលបានថ្លៃនឿយហត់ ៣៨៥.០០០ ផោនក្នុងមួយសប្តាហ៍៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង