Jesse Lingard បានច្រានចោលការផ្តល់ជូនណូវកិច្ចសន្យាមួយពីក្រុម Manchester United ។ នេះបើយោងតាម BBC នៅថ្ងៃពុធនេះ។
Lingard មានការព្រួយបារម្ភពីលទ្ធភាពនៅក្នុងការលេងឱ្យបានញឹកញាប់នៅរដូវកាលនេះ ជាពិសេសចាប់តាំងពីការមកដល់របស់ Cristiano Ronaldo ។
Lingard ដែលរកបានពីរគ្រាប់ក្នុងជ័យជម្នះ ក្នុងវគ្គជម្រុះ World Cup កាលពីថ្ងៃអាទិត្យសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ទល់នឹង អង់ដូរ៉ា គឺជាកីឡាករដ៏លេចធ្លោរមួយរូប អំឡុងពេលខ្ចីជើងនៅ West Ham កាលពីរដូវកាលមុន។
កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ ២៨ ឆ្នាំរូបនេះ នឹងផុតកំណត់នៅដំណាច់រដូវកាលនេះ។ Lingard បានទទួលសំណើផ្លាស់ទៅកាន់ West Ham វិញ ប៉ុន្តែក្លិបបិសាចក្រហម មិនចាប់អារម្មណ៍ឡើយ។
Lingard ទើបតែលេងបាន ៤ នាទីប៉ុណ្ណោះសម្រាប់ក្របខណ្ឌ Premier League ក្នុងនាមជាកីឡាករបម្រុង កាលពីប្រកួតនៅ Southampton កាលពីខែមុន។
ទោះយ៉ាងណាក៏ដោយ អ្វីៗនឹងដឹងច្បាស់ក្នុងរយៈពេលបីសប្តាហ៍ខាងមុខនេះ ក្នុងអំឡុងពេលដែល United បើកយុទ្ធនាការ Champions League និង Carabao Cup របស់ពួកគេ បន្ថែមលើការប្រកួតបួនប្រកួតនៅក្នុងលីគ៕
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។