×

Premier League៖ លោក Mikel Arteta បន្ថែមកីឡាករពីរនាក់ទៅក្នុងក្រុមជម្រើសដំបូង មុនប៉ះ Norwich

គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានស្វាគមន៍សមាជិកថ្នាលរបស់ក្លិប គឺ James Olayinka និង Tim Akinola ឱ្យចូលក្នុងក្រុមជម្រើសដំបូង មុនពេលការប្រកួតដ៏សំខាន់របស់ពួកគេ ដែលត្រូវតែឈ្នះ ទល់នឹង Norwich នៅចុងសប្តាហ៍នេះ។

ក្រុមកាំភ្លើងធំ កំពុងស្វែងរកជ័យជម្នះលើកដំបូងរបស់ខ្លួន នៅរដូវកាល២០២១-២០២២នេះ បន្ទាប់ពីបរាជ័យ ៣ប្រកួត ក្នុង៣សប្ដាហ៍កន្លងទៅ។

ក្រុមរបស់លោក Arteta បានបាត់បង់ ៩ពិន្ទុ ដោយសម្ពាធបានកើតមានទៅហើយទៅលើគ្រូសញ្ជាតិអេស្ប៉ាញ។ ៣ ពិន្ទុពីក្រុម Norwich នៅសប្ដាហ៍ទី៤ គឺត្រូវការជាចាំបាច់ ដូច្នេះ លោក Arteta បានស្វែងរកកីឡាករបន្ថែមសម្រាប់ការហ្វឹកហាត់នៅសប្តាហ៍នេះ។

កីឡាករ Olayinka ដែលជាខ្សែបម្រើកណ្តាល បានចំណាយពេលរដូវកាលមុន ដោយខ្ចីជើងនៅ Southend នៅ League Two ។

ចំណែក Akinola ដែលបានចូលរួមជាមួយក្លិបកាលពីឆ្នាំមុនបន្ទាប់ពីឆ្លងកាត់ក្រុមយុវជននៅ Huddersfield Town ក៏ជាជម្រើសខ្សែបម្រើផងដែរ៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង