×

Premier League ៖ ការវិភាគមុនការប្រកួតរវាងក្រុម Crystal Palace vs Tottenham Hotspur

ក្រុមមាន់ខ្នាយមាស Tottenham Hotspur កំពុងឈរនៅចំណាត់ថ្នាក់ទីមួយក្នុងតារាងលីគកំពូលអង់គ្លេស ក្របខណ្ឌ Premier League ជាមួយនឹងជ័យជម្នះក្នុងលទ្ធផលបច្ចេកទេស ១-០ ទាំង៣ប្រកួតដំបូងរបស់ពួកគេ។ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Nuno Espirito Santo ពួកគេបានផ្តួលក្រុម Manchester City ទោះមិនមានវត្តមានខ្សែប្រយុទ្ធឆ្នើម Harry Kane។

ក្រុម Crystal Palace បានចំណាយពេលខ្លះដើម្បីកែសម្រួលក្រុមឡើងវិញ ហើយលោកគ្រូបង្វឹក Patrick Vieira បានជួបជាមួយនឹងលទ្ធផលមិនសូវល្អពេលជួបនឹងក្រុមតោខៀវ Chelsea នៅក្នុងការប្រកួតបើកឆាកដើមរដូវកាល។ យ៉ាងណាមិញ ជាមួយនឹងវត្តមានរបស់ Joachim Anderson, Marc Guehi, Jean-Philippe Mateta, ក្រុម Crystal Palace មិនមែនងាយនឹងយកឈ្នះដូចពីពេលមុនទេ។

ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ទាំងពីរនេះបានជួបគ្នាចំនួន ៥៩ ដង ក្នុងពេលកន្លងមក ហើយក្រុម Spurs ឈ្នះច្រើនដងជាងក្រុម Crystal Palace ។ ពួកគេទទួលជ័យជម្នះ ៣២ ដង បើប្រៀបធៀបទៅនឹងជ័យជម្នះ ១២ ដង របស់ Crystal Palace ខណៈពេល ១៥ ប្រកួតផ្សេងទៀត បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។ ក្រុមម្ចាស់ផ្ទះទទួលបានជ័យជម្នះតែ ១ លើកគត់ ក្នុងការប្រកួត១១លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុម Spurs ។

ក្រុមការងារនៅ CBS Sports ទាយលទ្ធផលសម្រាប់ជំនួបនៅយប់នោះគឺ ៖ Crystal Palace ១៖៣ Tottenham Hotspur។ ស្ថានីយទូរទស្សន៍ MYTV នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា។

Crystal Palace vs Tottenham Hotspur ថ្ងៃសៅរ៍ ទី១១ កញ្ញា ម៉ោង ៦ល្ងាច នៅ MyTV

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង