×

Premier League ៖ ការវិភាគមុនការប្រកួតរវាងក្រុម Leicester City vs Manchester City

ក្រុម Leicester City មិនមែនជាក្រុមងាយនឹងយកឈ្នះនោះឡើយ ហើយពួកគេបានបង្ហាញយើងទាំងអស់គ្នាជាក់ស្ដែងទៅតាមលទ្ធផលកន្លងមក។ ពួកគេបានឈ្នះពានរង្វាន់ FA Cup កាលពីរដូវកាលមុន និងបានបង្ហាញដល់ក្រុមតោខៀវ Chelsea ថា ពួកគេមានសក្ដានុពលអាចប្រកួតប្រជែងដើម្បីដណ្តើមយកចំណាត់ថ្នាក់កំពូលទាំងបួន (TOP 4)។ ហើយនេះប្រាកដជាគោលបំណងរបស់ពួកគេក្នុងរដូវកាលនេះផងដែរ ខណៈពេលដែលពួកគេចង់មានឱកាសចូលរួមការប្រកួត UEFA Champions League ម្ដងទៀត គួររម្លឹកផងដែរថាពួកគេបានចូលរួមជាលើកដំបូង បន្ទាប់ពីឈ្នះពានរង្វាន់ Premier League នៅក្នុងឆ្នាំ ២០១៦។

ក្រុមមេឃខៀវ Manchester City បានចាប់ផ្តើមការប្រកួតដ៏គួរឱ្យញញើតជាមួយក្រុម Tottenham Hotspur ក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Premier League ។ ពួកគេចាញ់ក្នុងលទ្ធផលបច្ចេកទេស ១-០ ហើយកីឡាករដែលទើបចុះហត្ថលេខាថ្មី Jack Grealish មើលទៅដូចលេងមិនសូវល្អសោះ។ ប៉ុន្តែក្រោយមក ពួកគេបានប្រកួត ល្អប្រសើរឡើងវិញ និងបានឈ្នះការប្រកួតពីរលើកបន្ទាប់ជាប់ៗគ្នា ក្នុងនោះបានផ្តួលក្រុម Norwich City ក្នុងលទ្ធផល ៥-០ នៅក្នុងការប្រកួតចុងក្រោយរបស់ពួកគេ។

ក្រុមកញ្ជ្រោងនិងក្រុមមេឃខៀវធ្លាប់ជួបគ្នា ១២៥ ដង ក្នុងពេលកន្លងមក ហើយក្រុម Leicester City មានកំណត់ត្រាល្អគួរឱ្យភ្ញាក់ផ្អើលទល់នឹងក្រុម Manchester City។ ក្រុម Leicester City ឈ្នះ ៤៤លើក ទល់នឹង ៤៨លើក របស់ក្រុម Manchester City ខណៈពេលការប្រកួត ៣៣លើក ផ្សេងទៀត បានបញ្ចប់ដោយលទ្ធផលស្មើគ្នា។ ទោះយ៉ាងណាក្ដីក្រុម Manchester City បានឈ្នះការប្រកួតនៅខែមករានៅក្នុងឆ្នាំនេះដោយលទ្ធផលបច្ចេកទេស បីទល់នឹងមួយ ។

ក្រុមការងារនៅ CBS Sports ទាយលទ្ធផលសម្រាប់ជំនួបនៅយប់នោះគឺ ៖ Leicester City ១៖៣ Manchester City ។ ស្ថានីយទូរទស្សន៍ MYTV នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា។

Leicester City vs Man City ថ្ងៃសៅរ៍ ទី១១ កញ្ញា ម៉ោង ៨:៣០យប់ នៅ MyTV

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង