×

កីឡាករប្រេស៊ីល ៨រូប របស់ក្រុមនៅ Premier League ត្រូវខកខានប្រកួតជិតមួយសប្ដាហ៍ ដោយសារត្រូវពិន័យ

ក្រុមធំៗបួននៅ Premier League ដែលរួមមាន Liverpool, Chelsea, Manchester City និង Man United នឹងត្រូវអវត្តមានកីឡាករប្រេស៊ីលច្រើនរូប នៅចុងសប្ដាហ៍នេះ បន្ទាប់ពីមានបញ្ហា បានកើតឡើងរវាងក្លិបអង់គ្លេសទាំងនេះ ជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល។

យោងតាមការឱ្យដឹងពីសាព័ត៌មាន Goal បានរាយការណ៍ថា FIFA បានផ្ដល់ព័ត៌មានទៅក្លិបទាំងនេះថា ច្បាប់ចត្តាឡីស័ក៥ថ្ងៃត្រូវបានអនុម័តដោយសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ដែលមិនសប្បាយចិត្ដដែលកីឡាករ បានដកខ្លួនពីការប្រកួតវគ្គជម្រុះ World Cup កាលពីថ្មីៗនេះ។

ដូច្នេះមានន័យថា សហព័ន្ធប្រេស៊ីល នឹងហាមកីឡាករ៨រូបពីក្លិបទាំង៥ មិនឱ្យលេងក្នុងការប្រកួតក្នុងប្រទេសអង់គ្លេស ចុងសប្ដាហ៍នេះ លើកលែងតែ Richarlison របស់ Everton ម្នាក់ប៉ុណ្ណោះ ដោយសារក្លិបនេះមានទំនាក់ទំនងល្អជាមួយសហព័ន្ធប្រេស៊ីល។

ដោយឡែកកីឡាករសំខាន់បីរូបរបស់ Liverpool រួមមាន Alisson, Fabinho និង Roberto Firmino នឹងខកខានការប្រកួតសម្រាប់ហង្សក្រហម ក្នុងជំនួបទល់នឹង Leeds United ខណៈក្រុមនេះ ក៏នឹងមិនមានវត្តមានរបស់ខ្សែប្រយុទ្ធស្លាប Raphinha ផងដែរ។

កីឡាករ Man City ពីររូបគឺ Ederson និង Gabriel Jesus នឹងខកខានចូលរួមការប្រកួតទល់នឹង Leicester City នៅថ្ងៃសៅរ៍ ខណៈខ្សែបម្រើ Fred របស់ Man Utd ក៏នឹងត្រូវខកខានការប្រកួតចុងសប្ដាហ៍ ព្រមទាំងការប្រកួតបើកឆាកនៅ Champions League ទល់នឹង Young Boys ខណៈ Chelsea ត្រូវអវត្តមានខ្សែការពារឆ្នើម Thiago Silva សម្រាប់ការប្រកួតទល់នឹង Aston Villa រួមជាមួយ Zenit St Petersburg៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង