×

CBS Fanzone៖ នៅរាត្រីនេះ មានការប៉ះគ្នារវាងលោក កន ផេងលី Fan Man Utd និងលោក អែល វីន Fan Liverpool

ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ កម្មវិធី CBS Fanzone បានទទួលការគាំទ្រកាន់តែខ្លាំងឡើងៗពីសំណាក់ទស្សនិកជន ដោយសារកម្មវិធី បានអញ្ជើញតំណាងអ្នកគាំទ្ររបស់ក្លិបទាំងឡាយ នៅក្នុងក្របខណ្ឌ Premier League អមដោយកិច្ចសម្ភាសដែលមានសំណួរជីកឫសគល់ ការលេងសើច ការបោះពាក្យសម្ដីបង្អាប់ក្លិបគ្នាទៅវិញទៅមក និងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀត។

សម្រាប់សប្ដាហ៍នេះ កម្មវិធី CBS Fanzone នឹងមានការចូលរួមពីលោក កន ផេងលី អ្នកគាំទ្ររបស់ក្លិប Manchester United និងលោក ខ្នា ឈ្នះ ឬឈ្មោះហៅក្រៅ អែល វីន ដែលជាអ្នកគាំទ្រក្លិប Liverpool នៅរាត្រីថ្ងៃព្រហស្បតិ៍។

ពិធីករ និងពិធីការិនីដ៏ឆ្នើមរបស់ CBS នឹងជជែកពិភាក្សា ព្រមទាំងចោទជាសំណួរចាក់ដោត និងលេងសើចទៅកាន់អ្នកទាំងពីរ ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីករាយ ធ្វើឱ្យប្រិយមិត្តទស្សនាហើយប្រកបដោយស្នាមញញឹមរំសាយអស់ទុក្ខកង្វល់ នៅថ្ងៃពាក់កណ្ដាលសប្ដាហ៍។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង