×

Premier League៖ ការវិភាគមុនការប្រកួតរវាងក្រុម Arsenal vs Norwich City

ក្រុមកាំភ្លើងធំ Arsenal មិនមានអ្វីគួរឱ្យសប្បាយចិត្តឡើយនៅដើមរដូវកាលនេះ។ រហូតមកដល់ពេលនេះ ពួកគេមិនទាន់ឈ្នះការប្រកួតសូម្បីតែមួយ ហើយត្រូវបានបីក្រុមផ្សេងធ្វើឱ្យខ្លួនស្ថិតនៅទីតាំងបាតតារាងនៃក្របខណ្ឌ Premier League ដែលមាន០ពិន្ទុប៉ុណ្ណោះ របូតគ្រាប់បាល់រហូតដល់៩គ្រាប់។ បន្ថែមពីនេះ អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះ គឺថាពួកគេមិនទាន់រកគ្រាប់បាល់បញ្ចូលទីនៅក្នុងការប្រកួតលីគនៅឡើយទេ ហើយការបរាជ័យរបស់ពួកគេហាក់ដូចជាមិនឈប់ឈរក្នុងពេលឆាប់ៗនេះឡើយ។ លោកគ្រូបង្វឹក Mikel Arteta ពិតជាស្ថិតនៅក្នុងភាពលំបាកក្នុងឆាកជីវិតនាពេលនេះ។

ក្រុម Norwich City ក៏មិនប្រសើរជាងក្រុមកាំភ្លើងធំ Arsenal ដែរ។ ក្រុម Norwich City ក៏ចាញ់ទាំងបីប្រកួតដូចគ្នា ប៉ុន្តែយ៉ាងហោចណាស់រកបានរកគ្រាប់បាល់បញ្ចូលទី ចំនួនមួយគ្រាប់ ដែលនេះមានន័យថាពួកគេនាំមុខក្រុម Arsenal នៅក្នុងតារាង ប៉ុន្តែវាមិនសំខាន់ទេ នៅពេលពួកគេឈរនៅចំណាត់ថ្នាក់លេខ១៩។ នេះអាចជាការកើតឡើងម្តងទៀតដូចនៅរដូវកាល ២០១៩ – ២០២០ ដែលពួកគេត្រូវកាត់ចេញពីក្របខណ្ឌ Premier League។

ក្រុមទាំងពីរបានប្រកួតគ្នាចំនួន ៦០ លើក ដែលជាការភ្ញាក់ផ្អើលមួយដោយសារតែប្រវត្តិដ៏យូរលង់របស់ក្រុមទាំងពីរ។ ក្រុមកាំភ្លើងធំ Arsenal មានប្រៀបលើការឈ្នះចំនួន ២៩ លើក ខណៈដែលក្រុម Canaries បានឈ្នះ ១១ លើក ហើយនៅសល់ ២០ ប្រកួតទៀតស្មើគ្នា។ ក្រុមកាំភ្លើងធំ Arsenal បានចាញ់ក្រុម Norwich ចុងក្រោយបំផុតកាលពីខែតុលា ឆ្នាំ ២០១២ ក្នុងលទ្ធផលបច្ចេកទេស១ទល់នឹងសូន្យ។

ក្រុមការងារនៅ CBS Sport និង លោក ជា ម៉ារ៉ូ អ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal មានគំនិតដូចគ្នាដោយបានទាយលទ្ធផលសម្រាប់ការប្រកួតនេះគឺ ៖ Arsenal ៣៖០ Norwich City។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង