×

Premier League ៖ ការវិភាគមុនការប្រកួតរវាងក្រុម Manchester United vs Newcastle United

វាច្បាស់ណាស់ថាជាថ្ងៃដែលអ្នកគាំទ្របាល់ទាត់លីគកំពូលអង់គ្លេសជាច្រើននាក់ផ្តោតអារម្មណ៍នៅក្នុងការប្រកួតនេះ។ កំពូលកីឡាករ Cristiano Ronaldo បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួនលើកដំបូងឱ្យក្រុម Manchester United ចាប់តាំងពីការផ្លាស់ប្តូរដ៏ធំរបស់គាត់នៅរដូវក្តៅនេះ។ ក្រុមបិសាចក្រហមមាន ៧ ពិន្ទុពីការប្រកួតចំនួនបីលើក ហើយសង្ឃឹមថាពួកគេនឹងរក្សាទម្រង់លេងបែបនេះជាមួយ CR7 រួមជាមួយនឹង Raphael Varane ក៏ដូច Jadon Sancho ។

ក្រុម Newcastle United កំពុងស្ថិតក្នុងស្ថានភាពចម្លែកបន្តិចនៅពេលនេះ។ ពួកគេបានសន្មត់ថាខ្លួនមានសុវត្ថិភាព ដែលអាចទទួលបានលទ្ធផលល្អកាលពីរដូវកាលមុន ប៉ុន្តែដើមរដូវកាលថ្មីនេះ ក្រុម Newcastle United មានត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះ ពីការប្រកួតចំនួនបីលើក។ អ្វីមួយត្រូវតែផ្លាស់ប្តូរហើយក្នុងរយៈពេលលឿនផងដែរ ដើម្បីកែប្រែស្ថានការណ៍។

ក្រុមទាំងពីរបានជួបគ្នា ១៧១ លើក ដែលបិសាចក្រហមរីករាយនឹងជ័យជម្នះចំនួន ៨៩ លើក ច្រើនជាងទ្វេដងរបស់ក្រុម Newcastle United ដែលមានត្រឹមតែ ៤៣ លើក ខណៈពេលដែល ការប្រកួត ៤៩ លើលផ្សេងទៀតបានបញ្ចប់ក្នុងលទ្ធផលស្មើ ហើយក្រុម Manchester United បានឈ្នះការប្រកួតបីលើកចុងក្រោយរវាងក្រុមទាំងពីរ។

ក្រុមការងារនៅ CBS Sport បានទាយលទ្ធផលសម្រាប់ការប្រកួតនេះគឺ ៖ Manchester United ៣៖០ Newcastle United៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង