ក្រុមតោខៀវ Chelsea នឹងត្រូវបានគេចាត់ទុកថាជាក្រុមមានឱកាសខ្ពស់ក្នុងការឈ្នះពានរង្វាន់ក្របខណ្ឌ Premeri League ជាពិសេសបន្ទាប់ពីពួកគេបានបន្ថែមកីឡាករឆ្នើមដូចជា Romelu Lukaku និង Saul Niguez នៅក្នុងការដោះដូរនារដូវក្តៅនេះ។ ពួកគេមានការចាប់ផ្តើមយ៉ាងល្អដើមរដូវកាលនេះហើយ ដោយមាន៧ពិន្ទុពីការប្រកួតបីលើក ដែលមើលទៅដូចជាពួកគេច្បាស់លាល់ឆ្ពោះទៅរកពានរង្វាន់នៅពេលនេះ។
ផ្ទុយទៅវិញ ក្រុម Aston Villa កំពុងជួយនឹងការប្រកួតនារដូវក្តៅដ៏លំបាក។ ពួកគេបានចុះហត្ថលេខាយកកីឡាករល្អៗដូចជា Emiliano Buendia និង Danny Ings ហើយអ្នកគាំទ្ររបស់ពួកគេបានសុបិនចង់បានការជំរុញក្រុមទៅកាន់ចំណាត់កំពូលទាំងបួននៅចុងរដូវកាល។ ក្តីសង្ឃឹមទាំងអស់ត្រូវបានអស់ទៅវិញបន្ដិចម្ដងៗ ក្រោយក្រុមមេឃខៀវ Manchester City បានទិញប្រធានក្រុម Aston Villa កីឡាករឆ្នើម Jack Grealish ក្នុងតម្លៃរហូត ១០០ លានផោន។
ក្រុមតោខៀវ Chelsea និងក្រុម Aston Villa បានលេងទល់នឹងគ្នាយ៉ាងអស្ចារ្យចំនួន ១៥៧ លើកដែលបង្ហាញពីភាពស្ថិតស្ថេររបស់ពួកគេនៅក្នុងការប្រកួតលីគកំពូលអង់គ្លេសក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ ក្រុមតោខៀវមានប្រៀបជាមួយការឈ្នះ ៦៤ លើក ប៉ុន្តែក្រុម Aston Villa ក៏ឈ្នះ ៥៨ លើកផងដែរ ហើយស្មើគ្នាចំនួន ៣៥ លើក។
ក្រុមការងារនៅ CBS Sport បានទាយលទ្ធផលសម្រាប់ការប្រកួតនេះគឺ ៖ Chelsea ៣៖០ Aston Villa។