×

លោក កែ សុជាតិ បង្ហាញនូវអារម្មណ៍វិជ្ជមានថា ក្រុមតោខៀវ Chelsea នឹងឈ្នះការប្រកួតនៅសប្ដាហ៍នេះ

លោក កែ សុជាតិ អ្នកគាំទ្រក្រុមតោខៀវ Chelsea ដែលធ្លាប់ចូលរួមកម្មវិធី CBS Fanzone បានថ្លែងថា ៖ “ខ្ញុំគិតថាប្រកួតបន្ទាប់របស់យើងដែលត្រូវបើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ Aston villa វាមិនមែនជាប្រកួតដែលលំបាកខ្លាំងសម្រាប់ក្រុមយើងនោះទេ តែវាក៏មិនមែនជាការប្រកួតដែលងាយស្រួលនោះដែរ ព្រោះដោយសារតែកីឡាកររបស់យើងមួយចំនួនធំទើបតែបានវិលត្រឡប់មកពីជួយជម្រើសជាតិរបស់ខ្លួនវិញ។ ដូចនេះទើបធ្វើឱ្យកីឡាករមានពេលវេលាតិចក្នុងការហ្វឹកហាត់ជាមួយនឹងក្រុម។ តែទោះជាយ៉ាងណាខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រុមរបស់យើងនៅតែបន្តធ្វើបានល្អនៅជំនួបសប្ដាហ៍ទី ៤ នេះ ចំពោះលទ្ធផលខ្ញុំគិតថា CHELSEA 2-0 ASTON VILLA។”

ក្រុមការងារនៅ CBS Sport បានទាយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Chelsea ៣-០ Aston Villa។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង