×

Cristiano Ronaldo ថា Sir Alex និងអតីតមិត្តរួមក្រុម៣នាក់ បានបញ្ចុះបញ្ចូលឱ្យគេមក Man Utd វិញ

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមបិសាចក្រហម Manchester United បានបង្ហាញពីតួនាទីរបស់អតីតមិត្តរួមក្រុមរបស់គេ នៅក្នុងការសម្រេចចិត្តវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញ។

១២ ឆ្នាំបន្ទាប់ពីចាកចេញពី Manchester United ទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid Ronaldo បានវិលត្រឡប់មកក្លិបវិញ នៅថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាករ ដោយស៊ីញេលើកិច្ចសន្យារយៈពេល ២ឆ្នាំ បន្ទាប់ពីក្រុមបិសាចក្រហម យល់ព្រមជាមួយក្លិប Juventus ។

ប៉ុន្មានម៉ោងមុនពេលដែល United បានបញ្ជាក់ថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាជាមួយកីឡាករវ័យ៣៦ឆ្នាំរូបនេះឡើងវិញ Ronaldo ហាក់ដូចជាត្រៀមខ្លួនចូលរួមជាមួយក្រុម Manchester City ទៅហើយ។ ទោះយ៉ាងណាក៏ដោយ ការសន្ទនាជាមួយអតីតគ្រូបង្វឹកក្រុមបិសាចក្រហម លោក Sir Alex Ferguson បានធ្វើឱ្យគេវិលត្រឡប់មកវិញ។

ក្រៅពី Sir Alex រ៉ូណាល់ដូក៏បានពន្យល់ពីមូលហេតុដែលអ្នកចាត់ការទូទៅបច្ចុប្បន្ន គឺលោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមទី ១ Michael Carrick និងនាយកបច្ចេកទេស Darren Fletcher ដែលធ្លាប់បានលេងជាមួយគ្នា។

Ronaldo បានប្រាប់គេហទំព័រក្លិបថា៖ “វាបានធ្វើឱ្យការសម្រេចចិត្តមានភាពងាយស្រួលសម្រាប់ខ្ញុំ។ “ខ្ញុំបានលេងជាមួយ Ole, Fletcher និង Michael Carrick, ពួកគេស្គាល់ខ្ញុំ។ ពួកគេដឹងថាខ្ញុំជាអ្នកណា និងរបៀបដែលខ្ញុំលេង។”

“ដូច្នេះវាពិតជាអស្ចារ្យណាស់ដែលបានក្លាយជាផ្នែកមួយនៃយុគសម័យរបស់ក្រុមបិសាចក្រហម Manchester United ឥឡូវនេះជាមួយកីឡាករថ្មី និងមនុស្សជំនាន់ថ្មី។ មនុស្សដែលខ្ញុំឃើញ អ្វីៗបានផ្លាស់ប្តូរ ប៉ុន្តែចិត្តគំនិតមិនដែលផ្លាស់ប្តូរទេ វាតែងតែដើម្បីឈ្នះ ហើយខ្ញុំនៅទីនេះដើម្បីជួយ ក្លិបបង្កើតប្រវត្តិសាស្ត្រម្តងទៀត ហើយដាក់ Manchester United នៅកន្លែងដែលពួកគេសមនឹងទទួលបាន។”

“នៅពេលខ្ញុំមកទីនេះនៅអាយុ ១៨ ឆ្នាំ ខ្ញុំបានរៀនសូត្រច្រើនជាមួយអ្នក និងជាមួយពួកគេ។ ខ្ញុំមកទីនេះម្តងទៀតដើម្បីបង្កើតប្រវត្តិសាស្ត្រ និងខិតខំឱ្យអស់ពីសមត្ថភាព ហើយព្យាយាមឈ្នះអ្វីដែលសំខាន់ នេះជាមូលហេតុដែលខ្ញុំមកទីនេះ”។

Ronaldo ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួនជាលើកទី ២ របស់គេ សម្រាប់ក្រុមបិសាចក្រហម នៅពេលដែលពួកគេត្រូវប្រកួតជាមួយក្រុម Newcastle United នៅកីឡដ្ឋាន Old Trafford នៅសៅរ៍នេះ៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង