លោក អែល វីន អ្នកគាំទ្ររបស់ក្លិប Liverpool បានបញ្ជាក់ថា ប្រសិនបើកីឡាករខ្សែការពារខាងស្ដាំ Trent Alexander-Arnold របួស នៅពេលប៉ះ Manchester United វាជារឿងលំបាកបន្តិចសម្រាប់ការបិទកីឡាករ Cristiano Ronaldo ។
លោក អែល វីន បន្តថា លោកបារម្ភពីខ្សែការពារស្ដាំរបស់ក្រុមហង្សក្រហមបន្តិច ប៉ុន្តែចំពោះខ្សែការពារខាងឆ្វេងលោកមិនសូវបារម្ភនោះទេ។
បើមិនមានការប្រែប្រួលទេនោះ Manchester United នឹងស្វាគមន៍ Liverpool នៅកីឡដ្ឋាន Old Trafford នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ សម្រាប់ជើងទី១ នៃរដូវកាល២០២១-២០២២ នៃក្របខណ្ឌ Premier League ។
លោក អែល វីន បានឱ្យដឹងបែបនេះ នៅក្នុងកម្មវិធី CBS Fanzone ដែលចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕