×

ក្លិប Liverpool ចេញសេចក្ដីថ្លែងការណ៍បន្ថែមទាក់ទងនឹងរបួសរបស់ Harvey Elliott

ក្លិបបាល់ទាត់ហង្សក្រហម Liverpool នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញានេះ បានបញ្ជាក់ថា Harvey Elliott ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីរងរបួសកជើងធ្ងន់ធ្ងរនៅក្នុងការប្រកួតជាមួយ Leeds United កាលពីថ្ងៃអាទិត្យ។

កីឡាករវ័យ ១៨ ឆ្នាំរូបនេះ ត្រូវបានគេសែងចេញពីទីលាន បន្ទាប់ពីបានរងរបួស ក្នុងការប្រកួត នៅពាក់កណ្តាលតង់ទី២។

Elliott នឹងត្រូវទទួលការវះកាត់ នៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយក្លិបនឹងផ្តល់ជូននូវការធ្វើបច្ចុប្បន្នភាពបន្ថែមទៀត អំពីរោគវិនិច្ឆ័យពីរបួសរបស់គេ។

Harvey ក្រុមគ្រួសាររបស់គេ និងក្រុមហង្សក្រហម Liverpool បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ នៅឯមន្ទីរពេទ្យទូទៅរបស់ Leeds សម្រាប់ការថែទាំ និងព្យាបាលភ្លាមៗ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង