Crystal Palace បានប្រកួតនឹងក្រុម Tottenham Hotspur នៅឯកីឡដ្ឋាន Selhurst Park ដែលមានអ្នកចូលរួមទស្សនាសរុប ២៦.២៥៥ នាក់។ លទ្ធផលបច្ចេកទេសចុងក្រោយស្ទើរមិនគួរឱ្យជឿដែលក្រុម Crystal Palace បានយកឈ្នះក្រុម Tottenham Hotspur រហូតដល់ ៣ទល់នឹងសូន្យ។
ក្នុងការប្រកួតនេះ មិនមានកីឡាករឆ្នើម Heung-Min Son ដោយសារតែរបួស។ ការប្រកួត ចាប់ផ្ដើមនៅតង់ទី១ មានការប្រកួតប្រជែងខ្លាំង ក៏ប៉ុន្ដែមិនមានគ្រាប់បាល់ឡើយ។ យ៉ាងណាក្ដីពេលចូលមកតង់ទី២ កីឡាករ Japhet Tanganga បង្កកំហុសធ្ងន់ធ្ងរជាប់ៗគ្នាចំនួនពីរលើក លើកទី១នៅនាទី៥៣ និងក្រោយមកនៅនាទី៥៨ សរុបកាតលឿងពីរដង ស្មើកាតក្រហមភ្លាមៗ។
ការប្រកួតមានការប្រែប្រួលខ្លាំង បន្ទាប់ពីនេះ ហើយក្រោយមកទៀត ក្រុម Crystal Palace ទទួលបានបាល់ពិន័យ១១ម៉ែត្រហើយទាត់សម្រេចនៅនាទី៧៦ ដោយកីឡាករ Wilfried Zaha។ ក្រុម Crystal Palace បន្ដដាក់សម្ពាធនិងអាចរកគ្រាប់បានពីរគ្រាប់ទៀតដោយ កីឡាករ Odsonne Edouard នៅនាទី៨៤ និងនាទី៩០បូកបី។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។