ខ្សែប្រយុទ្ធ Mohamed Salah រកបានគ្រាប់ទី១០០ នៅ Premier League ក្រោយទាត់បញ្ចូលទីគ្រាប់បើកឆាកនៃការប្រកួតឈ្នះ ៣-០ របស់ Liverpool លើក្រុមម្ចាស់ផ្ទះ Leeds United សម្រាប់ការប្រកួតសប្តាហ៍ទី៤ កាលពីយប់មិញ។
គ្រាប់បាល់របស់កីឡាករអេហ្ស៊ីបខាងលើ កើតឡើងនៅនាទី២០ ក្រោយការចែកបាល់ឱ្យរបស់ Trent Alexander-Arnold ដោយវគ្គទី១ មានការស៊ុតបញ្ចូលទីតែ១លើកនេះប៉ុណ្ណោះ។
ឈានដល់វគ្គទី២ នាទី៥០ ខ្សែការពារ Fabinho ក៏បានរកគ្រាប់បាល់បង្កើនការនាំមុខគ្រាប់ទី២ឱ្យក្រុមហង្សក្រហម។ យ៉ាងណា នៅនាទី៦០ ខ្សែបម្រើ Harvey Elliott របស់ Liverpool បានរបួសកជើងយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការជែងយកបាល់របស់ខ្សែការពារ Pascal Struijk ហើយកីឡាករ Leeds រូបនេះក៏ត្រូវបានអាជ្ញាកណ្តាលដកកាតក្រហមបណ្តេញចេញ។ នៅសល់គ្នាតែ១០នាក់បែបនេះ Leeds UTD កាន់តែរងការគាបសង្កត់ពីគូប្រជែងរបស់ខ្លួន។ នៅនាទី៩០+២ ខ្សែប្រយុទ្ធ Sadio Mane បានស៊ុត១គ្រាប់ទៀត ដែលជាគ្រាប់ទី៣របស់ Liverpool មុនចប់ការប្រកួត។
ជ័យជម្នះនេះធ្វើឱ្យ Liverpool ឡើងមកលេខ៣ ក្នុងតារាងពិន្ទុ ក្របខណ្ឌ Premier League សម្រាប់សប្តាហ៍ទី៤ ដោយមាន ១០ពិន្ទុ ស្មើពិន្ទុក្រុមលេខ២ Chelsea និងក្រុមកំពូលតារាង Man UTD។ ចំណែកឯ Leeds UTD វិញ នេះជាលើកដំបូងចាប់ពីរដូវកាល ១៩៥៨-៥៩ មក ដែល ពួកគេមិនឈ្នះសោះក្នុងចំណោម៤ប្រកួតដំបូង ដោយរដូវកាលនេះ ពួកគេស្មើ២ ចាញ់២។ Leeds ពេលនេះឈរនៅលេខ១៧ មានតែ២ពិន្ទុប៉ុណ្ណោះ។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។