Paul Pogba ខ្សែបម្រើរបស់ក្រុម Man Utd បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទីបាន ៧ លើកសម្រាប់រដូវកាល ២០២១-២២ ហើយកំពុងគំរាមកំហែងដល់កំណត់ត្រារបស់ Kevin De Bruyne និង Thiery Henry ។
Cristiano Ronaldo ទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយរកបានពីរគ្រាប់ក្នុងការវិលត្រឡប់មកកាន់ក្រុម Manchester United កាលពីថ្ងៃសៅរ៍ ប៉ុន្តែ Paul Pogba បានបន្តការចាប់ផ្តើមដ៏អស្ចារ្យរបស់ខ្លួន ក្នុងរដូវកាលនេះ ក្នុងជ័យជម្នះ ៤-១ លើក្រុម Newcastle United ។
ខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះ បានបង្កើតឱ្យមានគ្រាប់បាល់ ២ នៅទឹកដី Old Trafford ក្នុងការប្រកួតនេះ។ គេបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៧ គ្រាប់ពីការប្រកួតបើកឆាក ៤ប្រកួត។
កីឡាករសញ្ជាតិបារាំងនេះ ត្រូវការតែ ១៤ (Assists) ទៀតប៉ុណ្ណោះពីការប្រកួត ៣៤ ដែលនៅសល់ ដើម្បីបង្កើតកំណត់ត្រាថ្មី នៅ Premier League ក្នុងមួយរដូវកាល។
កំណត់ត្រាបច្ចុប្បន្ន គឺ ២០ ដែលគ្រប់គ្រងដោយ Thierry Henry របស់ Arsenal (២០០២-០៣) និង Kevin De Bruyne របស់ Manchester City (២០១៩-២០)។
សូមជម្រាបថា Michail Antonio របស់ West Ham United និង Gabriel Jesus របស់ Man City តាមពីក្រោយ Pogba ដោយមាន ៣ (Assist) ក្នុង៤ប្រកួត។
គួរបញ្ជាក់ថា រាល់ការបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចទី (For each goal assist) ទទួលបាន ៣ពិន្ទុ នៅក្នុង Fantasy ។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។