×

Premier League៖ Alonso គាំទ្រ Lukaku នៅក្នុងការប្រជែងស្បែកជើងមាស នៅរដូវកាលនេះ

វាប្រហែលជាលឿនពេក ក្នុងការនិយាយទុកមុននៅដើមរដូវកាលនេះ ប៉ុន្តែ Marcos Alonso ជឿជាក់ថា Romelu Lukaku បានបង្ហាញពីសមត្ថភាពគ្រប់គ្រាន់ហើយ និងគិតថា ខ្សែប្រយុទ្ធរូបនេះ គឺជាគូប្រជែងដ៏ខ្លាំងមួយដើម្បីដណ្តើមពានរង្វាន់ស្បែកជើងមាសរបស់ក្របខណ្ឌ Premier League ក្នុងរដូវកាលនេះ។

កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានស៊ុតបញ្ចូលទី២គ្រាប់នៅចុងសប្តាហ៍កន្លងទៅនេះ ខណៈក្រុម Chelsea បានយកឈ្នះក្រុម Aston Villa ៣-០ នៅឯកីឡដ្ឋាន Stamford Bridge ។ វាជាគ្រាប់បាល់ទី៣ ក្នុង ៣ប្រកួត បន្ទាប់ពី Lukaku បានផ្ទេរពីក្លិប Inter Milan នៅក្នុងទីផ្សារដោះដូរកីឡាករនៅដើមរដូវកាល។

ចំណែក Alonso បានសម្លឹងមើលពីលក្ខណៈសម្បត្តិរបស់ Lukaku ហើយនឹងគាំទ្រ Lukaku បន្តដំណើរលើវិថីនៃការរកគ្រាប់បាល់សម្រាប់ក្រុមតោខៀវ Chelsea ។

ខ្សែការពារខាងឆ្វេងសញ្ជាតិអេស្ប៉ាញរបស់ Chelsea បានពន្យល់ថា៖ “គាត់ (Lukaku) បានបង្ហាញពីសមត្ថភាពរបស់គាត់ហើយ។ គាត់ខ្លាំងហើយគាត់អាចរកគ្រាប់បាល់បាន។”

“ពិតណាស់ គាត់គឺជាមនុស្សម្នាក់ដែលល្អបំផុតនៅក្នុងតំណែងរបស់គាត់ ហើយវាពិតជាអស្ចារ្យណាស់ដែលមានគាត់នៅជាមួយពួកយើង។ វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញ (សម្រាប់ស្បែកជើងមាស) ប៉ុន្តែជាការពិត គាត់មានឱកាស ប្រសិនបើក្រុមទាំងមូល ជួយគាត់ឱ្យទៅដល់ ហើយនៅជាមួយគ្នា ហើយសហការគ្នាល្អបែបនេះ គាត់គ្រាន់តែរកគ្រាប់បាល់ ហើយយើងនឹងដឹងនៅចុងរដូវកាលនេះ។”

“អ្នកបានឃើញ ក្រុមល្អៗ ដែលបានឈ្នះលីគប៉ុន្មានរដូវកាលកន្លងទៅ ពួកគេសុទ្ធតែមានអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ។ នោះគឺជាអ្វីដែលយើងនឹងមានជាមួយ Lukaku នៅរដូវកាលនេះ ខ្ញុំច្បាស់ក្នុងចិត្ត។ សង្ឃឹមថា គាត់នឹងជួយយើងសម្រេចបាននូវអ្វីដែលធំជាងនេះ ហើយរកគ្រាប់បាល់បានច្រើនតាមដែលគាត់អាចធ្វើបាន៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង