ត្រឹមសប្តាហ៍ទី៤នេះ ក្រុមបិសាចក្រហម Manchester United បានឡើងមកឈរលេខមួយក្នុងកំពូលតារាង Premier League ក្រោយក្រុម Tottenham Hotspur ចាញ់ក្រុម Crystal Palace ក្នុងលទ្ធផលបច្ចេកទេស ៣ទល់នឹងសូន្យ ខណពេលដែលក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Newscatle United ក្នុងលទ្ធផលបច្ចេកទេស ៤ទល់នឹងមួយ។
កីឡាករ Paul Pogba បានផ្តល់ការ Assists ច្រើននៅក្នុងប្រកួតចំនួនបួនដើមរដូវកាលក្នុងក្របខណ្ឌ Premier League នេះ (រហូតដល់ចំនួន ៧លើក) ច្រើនជាងពីររដូវកាលមុនបូកបញ្ចូលគ្នាទៅទៀត (៦លើកប៉ុណ្ណោះ)។
កាលពី ១៨ ឆ្នាំមុន Cristiano Ronaldo បានបង្រៀន Jesse Lingard នូវជំនាញបច្ចេកទេសបាល់ទាត់ខ្លះៗនៅ Jesse Lingard កំពុងហ្វឹកហាត់នៅសាលាបាល់ទាត់ថ្នាលក្រុមបិសាចក្រហម Manchester United។ ក្នុងការប្រកួតសប្តាហ៍ទី៤នេះ កីឡាករទាំងពីរស៊ុតបញ្ចូលទីនិងអបអររួមជាមួយគ្នានៅកីឡដ្ឋាន Old Trafford។
Cristiano Ronaldo បង្ហាញខ្លួនជាថ្មីជាកីឡាករក្រុមបិសាចក្រហម Manchester United បានចូលខ្លួនប្រកួតជាលើកដំបូងសម្រាប់រដូវកាលថ្មីនេះ ហើយរកបានគ្រាប់បាល់ចំនួនពីរគ្រាប់ក្នុងតង់ទី១និងតង់ទី២។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។