×

រឿងរ៉ាវសំខាន់ៗដែលបានកើតឡើងត្រឹមសប្តាហ៍ទី៤ ក្នុងក្របខណ្ឌ Premier League រដូវកាល ២០២១-២០២២

ត្រឹមសប្តាហ៍ទី៤នេះ ក្រុមបិសាចក្រហម Manchester United បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ១ក្នុងតារាងពិន្ទុក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League រដូវកាល ២០២១-២០២២ ខណៈពេលក្រុម Tottenham Hotspur បានចាញ់ក្រុម Crystal Palace ក្នុងលទ្ធផលបច្ចេកទេស ៣ទល់នឹងសូន្យ ធ្លាក់ទៅលេខ៧វិញ។

ក្រុមកំពូលតារាងទាំងបួន (TOP4) រួមមាន Manchester United, Chelsea, Liverpool និង Everton សុទ្ធតែមាន ១០ពិន្ទុដូចគ្នា ឆ្លងកាត់ការប្រកួតចំនួនបួន ឈ្នះបីប្រកួត និងស្មើគ្នាចំនួនមួយប្រកួតដូចគ្នា។ ចំណែកឯក្រុម Manchester City, Brighton Hove Albion និង Tottenham Hotspur មាន៩ពិន្ទុដូចគ្នា។

ក្រុមកាំភ្លើងធំ Arsenal បានឡើងមកចំណាត់ថ្នាក់លេខ១៦វិញ បន្ទាប់ពីបានយកឈ្នះក្រុម Norwich City ក្នុងលទ្ធផលបច្ចេកទេស ១ទល់នឹងសូន្យ រកបានដោយកីឡាករឆ្នើមប្រចាំក្រុម Pierre-Emerick Emiliano François Aubameyang នៅនាទី៦៦ក្នុងតង់ទី២។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង