×

CBS Fanzone៖ លោក កន ផេងលី Fan របស់ Man Utd សម្លឹងឃើញគូប្រជែងពានរង្វាន់ Premier League រដូវកាលនេះ

ភ្នំពេញ៖ ទោះបីជាដំណើរនៅវែងឆ្ងាយ សម្រាប់ការព្យាករថាតើក្រុមណាមួយនឹងឈ្នះពានរង្វាន់ និងក្លាយជាជើងឯកក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League ក៏ដោយ ក៏អ្នកគាំទ្រក្លិបនីមួយៗ សុទ្ធតែមានភាពជឿជាក់រៀងៗខ្លួន។

នៅក្នុងកម្មវិធី CBS Fanzone លោក កន ផេងលី ហ្វេនរបស់ក្លិបបិសាចក្រហម Manchester United បាននិយាយថា លោកមានសង្ឃឹម ៥១% លើក្រុមបិសាចក្រហម ក្នុងការលើកពានរង្វាន់ Premier League ។

សម្រាប់ក្រុមដែលលោកគិតថា ជាគូប្រជែងដ៏ធំក្នុងរដូវកាល២០២១-២០២២នេះ គឺក្លិបមេឃខៀវ Manchester City ដែលជាគូប្រជែងប្រចាំទីក្រុង Manchester តែម្ដង។ សូមជម្រាបថា Man City គឺជាម្ចាស់ជើងឯកកាលពីឆ្នាំមុនផងដែរ។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង