×

Ole ថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមិនបានលេងគ្រប់ការប្រកួតរបស់ក្រុមនោះទេ

គ្រូបង្គោល Man United លោក Ole Gunnar Solskjaer បានលើកឡើងថា Cristiano Ronaldo នឹងមិនបានលេងគ្រប់ការប្រកួតរបស់ក្រុមនោះទេ ខណៈលោក កំពុងត្រៀមគ្រប់គ្រងចំនួននាទីចូលលេងរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ។

Ronaldo ដែលទើបត្រឡប់មកចូលរួមជាមួយ Man Utd វិញ នៅរដូវកាលនេះ នៅតែបង្ហាញទម្រង់លេងយ៉ាងល្អ ដោយស៊ុតបាន២គ្រាប់ ក្នុងការបង្ហាញខ្លួនដំបូងឱ្យបិសាចក្រហម កាលឈ្នះ Newcastle United ៤-១ កាលពីចុងសប្តាហ៍កន្លងទៅ។ កត្តានេះ នឹងធ្វើឱ្យអ្នកចាត់ការ Solskjaer លំបាកសម្រេចចិត្តមិនដាក់រូបគេណាស់។
ទោះយ៉ាងណា អ្នកចាត់ការសញ្ជាតិន័រវេស លើកឡើងថា Ronaldo នឹងត្រូវអវត្តមានពីការប្រកួតខ្លះ ដើម្បីឱ្យអារម្មណ៍ស្រស់ស្រាយ។ មួយវិញទៀត លោកយល់ថា ការមិនឱ្យ Ronaldo លេងគ្រប់ប្រកួតក៏ដោយសារកត្តាវ័យច្រើនផងដែរ។

លោក Ole Gunnar Solskjaer ថ្លែងអោយដឹងបែបនេះថា៖ “Ronaldo មើលថែខ្លួនបានល្អណាស់ ហើយគេបានហ្វឹកហាត់ត្រៀមជានិច្ចដែរ។ ប្រាកដណាស់ យើងមានការប្រកួតដ៏មមាញឹក វាពិតជាពិបាក ក្នុងការមិនដាក់ឱ្យគេចូលលេងតែគេមានអាយុ៣៦ឆ្នាំ រីឯ Mason Greenwood វ័យ១៩ឆ្នាំ។ ដូច្នេះខ្ញុំត្រូវតែគ្រប់គ្រងនាទីចូលលេងរបស់ពួកគេ”។

សូមបញ្ចាក់ថា ២គ្រាប់រកបានទល់នឹង Newcastle វាគឺជាគ្រាប់បាល់ទី១២០សម្រាប់ Ronaldo គិតគ្រប់កម្មវិធីក្នុងក្លិប Manchester United៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង