×

Arsene Wenger ថា Arsenal ជាក្រុមពោរពេញដោយគុណភាព

លោក Arsene Wenger ជឿជាក់ថា ក្រុមកាំភ្លើងធំ Arsenal មានសក្តានុពលនៅក្នុងការធ្វើបានល្អឡើងវិញនៅ Premier League បន្ទាប់ពីការចាប់ផ្តើមដ៏អាក្រក់នៅរដូវកាលនេះ។

ទីបំផុត ក្រុមកាំភ្លើងធំ បានរកគ្រាប់បាល់ដំបូងរបស់ពួកគេ នៅយុទ្ធនាការនេះ កាលពីថ្ងៃសៅរ៍ ក៏ដូចជាការដណ្តើមយក ៣ពិន្ទុដំបូងរបស់ពួកគេ នៅពេលដែល Pierre-Emerick Aubameyang បើកការនាំមុខ និងជាគ្រាប់បាល់ជ័យជម្នះ ១-០ លើ Norwich ។

ប៉ុន្តែលទ្ធផលនេះ បានកើតឡើង បន្ទាប់ពីការបរាជ័យ ៣ដងជាប់ៗគ្នា នៅពេលប៉ះ Brentford, Chelsea និង Manchester City ដែលបានធ្វើឱ្យក្រុមរបស់លោក Mikel Arteta ស្ថិតនៅបាតតារាង។

ទោះយ៉ាងណា លោក Wenger ដែលបានដឹកនាំ Arsenal ចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៨ ដោយជួយឱ្យពួកគេឈ្នះពានរង្វាន់លីគចំនួន ៣ បានអះអាងថា គុណភាពរបស់ក្រុមដែលលោក Arteta មាន នឹងធ្វើឱ្យពួកគេរំកិលឡើងលើតារាងម្តងទៀត។

លោកបានប្រាប់ថា៖ “ជាដំបូង ខ្ញុំចូលចិត្តនិយាយអ្វីដែលខ្ញុំគិត ខ្ញុំជឿជាក់ថា ក្នុងស្ថានភាពនេះ ខ្ញុំជាអ្នកគាំទ្រក្រុម Arsenal។”

“ជាការពិត បន្ទាប់ពីខ្ញុំនិយាយអំពី Arsenal វាជាប្រធានបទរសើប ហើយនៅពេលនេះ ពេលវេលាប្រហែលជាមិនល្អបំផុតទេក្នុងការនិយាយ។”

“ខ្ញុំចង់និយាយថា ខ្ញុំឃើញក្រុមដែលពោរពេញដោយគុណភាព។ ខ្ញុំមិនមានទុទិដ្ឋិនិយមទេ ព្រោះខ្ញុំមានអារម្មណ៍ថា ពួកគេមានការប្រកួតលំបាក ២ ក្នុងចំណោម ៣ ប្រកួតដំបូង គឺ Chelsea នៅលើទឹកដីខ្លួនឯង ហើយពួកគេទៅ Manchester City ។ ជាការពិត នៅពេលអ្នកទៅ Man City អ្នកអាចទាយទុកជាមុនថា អ្នកអាចនឹងបាត់បង់ពិន្ទុ។”

នៅសប្ដាហ៍ទី៥ Arsenal នឹងធ្វើដំណើរទៅប៉ះ Burnley មុនពេលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម AFC Wimbledon ក្នុងការប្រកួត League Cup បួនថ្ងៃបន្ទាប់។ ហើយនៅចុងខែនេះ ពួកគេប្រកួតជាមួយក្រុម Tottenham Hotspur ដែលជាសត្រូវនៅទីក្រុងឡុងដ៍ប៉ែកខាងជើង នៅឯកីឡដ្ឋាន Emirates ៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង