×

Premier League៖ លោក Ole Gunnar Solskjaer ទំនងជាត្រូវបណ្ដេញចេញពីតំណែងនៅចប់រដូវកាលនេះបើមិនអាចជួយក្រុមឈ្នះពានរង្វាន់

សារព័ត៌មាន Dailymail បានរាយការណ៍ថា លោក Ole Gunnar Solskjaer ទំនងជាត្រូវបណ្ដេញចេញពីតំណែងនៅចប់រដូវកាលនេះ ប្រសិនបើមិនអាចនាំក្រុម Manchester United ឈ្នះពានរង្វាន់បានទេនោះ។

ក្រុមបិសាចក្រហមបានបើករដូវកាលថ្មីក្នុងពានរង្វាន់ UEFA Champions League មិនបានល្អនោះទេ ដោយពួកគេលេងចាញ់ក្រុម Young Boys ក្នុងលទ្ធផល ២-១។ ការប្រកួតនោះ ខាងក្រុម Man Utd មានខ្សែការពារម្នាក់ទទួលបានកាតក្រហមផងដែរ។ ខណៈដែល១គ្រាប់របស់ក្រុមនៅអង់គ្លេសនេះ ធ្វើបានដោយ Cristiano Ronaldo ។

ក្រោយពីធ្វើមិនបានល្អក្នុងពានធំ UCL នេះហើយ លោក Rio Ferdinand វិភាគថាតំណែងរបស់លោក Ole ទំនងជាពិបាករក្សាណាស់រហូតដល់ចប់រដូវកាលនេះ ប្រសិនបើលោកនៅតែបន្ដដឹកនាំមិនបានល្អ។
មួយវិញទៀតបើនៅចប់រដូវកាលនេះ ក្រុម Man Utd មិនអាចឈ្នះពានរង្វាន់ណាមួយបានទេ នោះលោក Ole ក៏ត្រូវដកចេញពីកៅអីដឹកនាំក្រុមផងដែរ៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង