×

ក្លិបធំៗនៅEPLចង់ឃើញMan Cityធ្លាក់ទៅលីគក្រោមបើពួកគេខុសដូចការចោទប្រកាន់

ក្លិប Premier League ជាច្រើនចង់ឱ្យ Manchester City ត្រូវបានកាត់ចេញពីក្របខណ្ឌលីគកំពូល ប្រសិនបើពួកគេ ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទបំពានច្បាប់ក្នុងរយៈពេល៩រដូវកាល។

ក្លិបទាំងនោះរួមមាន Manchester United, Liverpool, Arsenal, Chelsea និង Tottenham Hotspur ។

Man City បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេមានការភ្ញាក់ផ្អើលដែលត្រូវបានចោទប្រកាន់ជុំវិញការរំលោភបំពានច្បាប់ហិរញ្ញវត្ថុចំនួន ១០១ករណី ចាប់ពីឆ្នាំ២០០៩ ដល់ ២០១៨។

ការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតរបស់ Premier League ក្នុងកាលៈទេសៈទាំងនេះ គឺបណ្ដេញក្រុម Man City ចេញពីលីគកំពូល ប៉ុន្តែ English Football League ត្រូវបានរាយការណ៍ថា នឹងមិនទទួលយកការចូលរួមរបស់ City នោះទេ។

ក្លិប EPL នឹងមិនអាណិតអាសូរចំពោះ Man City ដែលបានឈ្នះពានរង្វាន់ Premier League ចំនួន៦ ដងក្នុងរយៈពេល១១ឆ្នាំចុងក្រោយនេះឡើយ ប្រសិនបើពួកគេត្រូវបានរកឃើញថាមានកំហុស។ ប៉ុន្តែក្លិបទាំងអស់ មិនចង់ចូលរួមក្នុងដំណើរការស៊ើបអង្កេតនេះទេ។ គណៈកម្មការឯករាជ្យមួយត្រូវបានបង្កើតឡើងដើម្បីទទួលខុសត្រូវលើការស៊ើបអង្កេតនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង