Everton បានធ្វើបានយ៉ាងល្អ ក្នុងអំឡុងពេលជ័យជម្នះ ៣-១ ទល់នឹង Burnley នៅកីឡដ្ឋាន Goodison Park របស់ខ្លួន ប៉ុន្តែការរងរបួសរបស់ខ្សែប្រយុទ្ធ Dominic Calvert-Lewin គឺជាការប៉ះទង្គិចដល់ពួកគេ។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះរកបាន ៣គ្រាប់នៅ Premier League សម្រាប់រដូវកាលនេះ ប៉ុន្តែត្រូវបានដកចេញពីក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Gareth Southgate សម្រាប់ការប្រកួតជម្រុះ World Cup ទល់នឹងហុងគ្រី អង់ដូរ៉ា និងប៉ូឡូញ ដោយសាររបួស ម្រាមជើង និងសាច់ដុំភ្លៅ។
លោក Rafa Benitez អ្នកចាត់ការ Everton បាននិយាយមុនជ័យជម្នះលើ Burnley ថា ខ្សែប្រយុទ្ធ Calvert-Lewin អាចអវត្តមានចន្លោះពី ២-៣សប្ដាហ៍ ឬអាចយូរជាងនេះ។ ហើយនេះ គឺជាអ្វីដែល Manager នៅក្នុង CBS Fantasy League គួរតែដឹងផងដែរ។
Calvert-Lewin នឹងអាចអវត្តមានពីការប្រកួតក្របខណ្ឌ Premier League ៣ប្រកួតបន្ទាប់របស់ Everton ក៏ដូចជាការប្រកួតពានរង្វាន់ Carabao Cup ជុំទី៣ ទល់នឹង QPR ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ មុនពេលការសម្រាកអន្តរជាតិបន្ទាប់មកដល់៕
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។