×

Premier League៖ ស្ថិតិសំខាន់ៗរបស់ក្រុម កីឡាករ ចំនួនកាត គ្រាប់បាល់ កំហុស ការសង្រ្គោះបាល់របស់អ្នកចាំទី ភាគរយគ្រប់គ្រងបាល់ ត្រឹមសប្តាហ៍ទី៤

គិតត្រឹមសប្តាហ៍ទី៤ កំពូលកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេទាំងបី រួមមាន កីឡាករ Michail Antonio (៤គ្រាប់) របស់ក្រុម West Ham United, កីឡាករ Bruno Fernandes (៤គ្រាប់) របស់ក្រុម Manchester United និងកីឡាករ Romelu Lukaku (៣គ្រាប់) របស់ក្រុម Chelsea។

កំពូលកីឡាករទាំងបី ដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចរួមមាន កីឡាករ Paul Pogba (៧ដង) របស់ក្រុម Manchester United, កីឡាករ Abdoulaye Doucouré (៣ដង) របស់ក្រុម Everton និងកីឡាករ Michail Antonio (៣ដង) របស់ក្រុម West Ham United ។

កំពូលកីឡាករទាំងបី ដែលលើកបាល់កាត់ទៅកាន់មិត្តរួមក្រុមចំគោលដៅច្បាស់ៗរួមមាន កីឡាករ Trent Alexander-Arnold របស់ក្រុម Liverpool, កីឡាករ Pascal Groß របស់ក្រុម Brighton Hove Albion និងកីឡាករ Jarrod Bowen របស់ក្រុម West Ham United ។

កំពូលកីឡាករទាំងបីដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមចំគោលដៅច្បាស់ៗរួមមាន កីឡាករ Aymeric Laporte របស់ក្រុម Manchester City, កីឡាករ Rúben Dias របស់ក្រុម Manchester City និង កីឡាករ Rodri របស់ក្រុម Manchester City។

ក្រុមទាំងបីដែលមានភាគរយគ្រប់គ្រងបាល់ច្រើនជាងគេរួមមាន Manchester City (៦៨.៧៥%), Brighton Hove Albion (៦១.៥០%) និង Liverpool (៥៩.៥០%)។ ក្រុមទាំងបីដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Manchester United (១១គ្រាប់), Manchester City (១១គ្រាប់) និង Everton (១០គ្រាប់)។

ក្រុមទាំងបីដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Newcastle United (១២គ្រាប់), Leeds United (១១គ្រាប់) និង Norwich City (១១គ្រាប់)។ ក្រុមទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Aston Villa (១១កាត), Tottenham Hotspur (១១កាត), និង Leeds United (៨កាត)។ ក្រុមដែលទទួលបានកាតក្រហមក្នុងរដូវកាលថ្មីនេះ រួមមាន Arsenal (១កាត), Leeds United (១កាត), Chelsea (១កាត), Tottenham Hotspur (១កាត) និង Leicester City (១កាត)។

កំពូលកីឡាករទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន កីឡាករ Paul Pogba (៣កាត) របស់ក្រុម Manchester United, កីឡាករ Liam Cooper របស់ក្រុម Leeds United និង កីឡាករ Oghenekaro Etebo របស់ក្រុម Watford។

កីឡាករទាំង៥រូបដែលទទួលបានកាតក្រហមរួមមាន កីឡាករ Granit Xhaka (១កាត) របស់ក្រុម Arsenal, កីឡាករ Reece James (១កាត) របស់ក្រុម Chelsea កីឡាករ Michail Antonio (១កាត)របស់ក្រុម West Ham United, កីឡាករ Japhet Tanganga (មួយកាត) របស់ក្រុម Tottenham Hotspur និង កីឡាករ Ayoze Pérez (១កាត) របស់ក្រុម Leicester City។

កំពូលកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាលបានល្អជាងគេរួមមាន កីឡាករ Illan Meslier របស់ក្រុម Leeds United, កីឡាករ Edouard Mendy របស់ក្រុម Chelsea និង កីឡាករ Kasper Schmeichel របស់ក្រុម Leicester City៕

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង