×

Premier League៖ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Hwang Hee-chan ចាប់ផ្ដើមឱ្យពិភពលោកស្គាល់ក្នុងការបង្ហាញខ្លួនលើកដំបូងជាមួយ Wolves

ខណៈអ្នកតាមដានបាល់ទាត់នៅជុំវិញពិភពលោក បាននាំគ្នានិយាយពីគ្រាប់បាល់២គ្រាប់របស់ Cristiano Ronaldo ក្នុងការបង្ហាញខ្លួនលើកដំបូង នៃការវិលត្រឡប់របស់គេមកកាន់ក្លិប Manchester United អ្នកគាំទ្រនៅអាស៊ី ក៏បានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធកូរ៉េខាងត្បូងម្នាក់របស់ក្លិប Wolves គឺ Hwang Hee-chan ដែលបានស៊ុតបាល់បញ្ចូលទីក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួននៅ Premier League ។

Hwang បានមើលការចាញ់ ១-០ របស់ Wolves ចំពោះ Manchester United នៅកីឡដ្ឋាន Molineux កាលពីសប្ដាហ៍ទី២។

ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះ ជាអ្នករកគ្រាប់បាល់ទី២សម្រាប់ក្រុមWolves ក្នុងជ័យជម្នះ ២-០ លើក្រុម Watford កាលពីថ្ងៃសៅរ៍កន្លងទៅ និងជាគ្រាប់ទី១របស់គេសម្រាប់ក្រុមចចកខ្មៅ។ វាគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមចចកខ្មៅ Wolves ក្នុងរដូវកាលនេះ ក្នុងការប្រកួតលើកទី ៤ របស់ពួកគេ ហើយក៏ជាគ្រាប់បាល់ពីរគ្រាប់ដំបូងរបស់ពួកគេក្នុងយុទ្ធនាការនេះផងដែរ។

Hwang គឺជាជនជាតិកូរ៉េខាងត្បូងទី១៤ ដែលបានលេងនៅក្នុងក្របខណ្ឌ Premier League និងជាកីឡាករទី៧ មកពីប្រទេសកូរ៉េខាងត្បូងដែលរកគ្រាប់បាល់បាននៅក្នុងលីគលំដាប់កំពូលរបស់អង់គ្លេសផងដែរ។

សូមជម្រាបថា Hwang បានចាប់ផ្តើមអាជីពជាមួយក្លិបអន្តរជាតិរបស់ខ្លួននៅប្រទេសអូទ្រីស ដោយចុះហត្ថលេខាជាមួយក្លិប Red Bull Salzburg ក្នុងខែធ្នូ ឆ្នាំ២០១៤។ គេបានចំណាយពេលក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ ជាមួយក្រុម Hambruger SV ក្នុងលក្ខខណ្ឌខ្ចីជើង នៅលីគលំដាប់ទី២ នៃប្រទេសអាល្លឺម៉ង់។ នៅអូទ្រីស Hwang រកបាន ៤៥ គ្រាប់ ក្នុងការប្រកួតចំនួន ១២៦ ប្រកួត ក្នុងរយៈពេល ៤ រដូវកាលសម្រាប់ Salzburg។ Hwang ក៏បានលេងចំនួន ២រដូវកាល ជាមួយក្លិបលីគទី២អូទ្រីស FC Liefering ផងដែរ។
អាណត្តិរបស់ Hwang ជាមួយ RB Leipzig មិនទទួលបានជោគជ័យនោះទេ ព្រោះគេមិនមានគ្រាប់បាល់នៅក្នុងការប្រកួតក្របខណ្ឌ Bundesliga ក្នុងការបង្ហាញខ្លួនចំនួន ១៨ លើក កាលពីរដូវកាលមុន ហើយបន្ទាប់មក គេបានលេង២ប្រកួតទៀតនៅរដូវកាលនេះ។ ប៉ុន្តែ Hwang រកបាន ៣ គ្រាប់ក្នុងការប្រកួតពានរង្វាន់ DFB-Pokal ចំនួន ៥ លើក កាលពីរដូវកាលមុន។
Hwang ដែលត្រូវបានគេដាក់រហស្សនាមថា Bull ចំពោះរបៀបលេងឆេវឆាវរបស់គាត់ នឹងចាប់ផ្តើមថ្មីនៅប្រទេសអង់គ្លេស ជាមួយក្រុម Wolves។

Hwang គឺជាកីឡាករកូរ៉េខាងត្បូងទី២ នៅ Premier League រដូវកាលនេះ បន្ទាប់ពីតារាឆ្នើម Son Heung-min របស់ Tottenham Hotspur ៕

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង