×

CBS Fantasy League៖ ក្រុមការងារ CBS Sport ជ្រើសរើសកីឡាករល្អៗសម្រាប់សប្ដាហ៍ទី៥

លីគកំពូលអង់គ្លេសនៅចុងសប្តាហ៍បានត្រឡប់មកសាជាថ្មីម្តងទៀត ខណៈពេលដែលក្រុមការងារ CBS Sport នាំមកនូវគន្លឹះនិងក្បួនសម្រាប់ FPL ប្រចាំសប្តាហ៍ទី ៥ ព្រមទាំងការផ្តល់យោបល់ចុងក្រោយដើម្បីបង្កើតក្រុមដ៏ល្អមួយសម្រាប់។

Cristiano Ronaldo វិលត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញដោយមានសក្ដានុពលខ្លាំង និងជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលត្រូវបានជ្រើសរើសច្រើនបំផុតសម្រាប់រយពេលនៃរដូវកាលដែលនៅសល់។ Michal Antonio ខកខានការប្រកួតនៅសប្តាហ៍ ក្រោយដោយសារកាតក្រហមហើយត្រូវបានគេរំពឹងថា នឹងត្រូវផ្ទេរឬដកចេញពីជម្រើស១១នាក់ដំបូង។

Nelson Semedo មានការប្រកួតដ៏អស្ចារ្យទល់នឹង Watford នឹងក្លាយជាជម្រើសដែលមានការប្រថុយប្រថាន ប៉ុន្តែជាជម្រើសដ៏សមរម្យសម្រាប់ក្រុម ហើយ Raphinha មកពី Leeds United ក៏រំពឹងថានឹងត្រូវបានជ្រើសរើសដោយអ្នកលេង Fantasy Premier League មួយចំនួនផងដែរ។

កីឡាករល្អៗដែលគួរជ្រើសរើសចូលមកកាន់ជម្រើស១១ដំបូងផងដែរ រួមមាន៖ Dominic Calvert-Lewin (Everton), Wilfred Zaha (Crystal Palace), Danny Ings (Aston Villa), Mohammed Salah (Liverpool ), Bruno Fernandes (Manchester United), Alisson Becker (Liverpool ), Paul Pogba (Manchester United), Trent Alexander-Arnold (Liverpool), Yves Bissouma (Brighton ) និង Jack Grealish (Manchester City)។

Man City vs Southampton ថ្ងៃសៅរ៍ ទី១៨ កញ្ញា ម៉ោង ៨:៣០យប់ នៅ MyTV
West Ham vs Man Utd ថ្ងៃអាទិត្យ ទី១៩ កញ្ញា ម៉ោង ៧:៣០យប់ នៅ MyTV
Tottenham Hotspur vs Chelsea ថ្ងៃអាទិត្យ ទី១៩ កញ្ញា ម៉ោង ១០យប់ នៅ CTN

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង