×

Premier League៖ ការវិភាគមុនការប្រកួត London Derby រវាងក្រុម Tottenham Hotspur vs Chelsea

ការប្រកួតប្រជែងប្រចាំទីក្រុងឡុងដ៍ London Derby ដ៏គួរឱ្យចាប់អារម្មណ៍នឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ គឺសម្ដៅទៅលើការប្រកួតរវាងក្រុមតោខៀវ Chelsea និងក្រុម Tottenham Hotspur ដែលទាំងពីរក្រុម គឺមានគុណភាពប្រយុទ្ធដូចគ្នា។

ក្រុមតោខៀវ Chelsea ប្រកួតទល់នឹងក្រុមមាន់ខ្នាយមាសតែងតែជាការប្រកួតដ៏អស្ចារ្យ ដោយក្រុមទាំងពីរមានភាពស្រេកឃ្លានចង់ឈ្នះការប្រកួត និងមានមោទកភាពក្នុងការប្រជែងដណ្តើមជ័យជម្នះគូប្រជែងប្រចាំទីក្រុងឡុងដ៍។ វាគួរឱ្យចាប់រំភើបណាស់ដែលឃើញការប្រយុទ្ធរបស់ខ្សែប្រយុទ្ធឆ្នើមៗរបស់ពិភពលោក ព្រោះ Romelu Lukaku ត្រូវប្រឈមមុខនឹង Harry Kane ក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាល ២០២១/២២។

ក្រុម Tottenham Hotspur បានស៊ូទ្រាំនឹងរាត្រីដ៏លំបាកមួយនៅឯកីឡដ្ឋាន Selhurt Park ដោយចាញ់ក្រុម Crystal Palace ៣-០ នៅថ្ងៃប្រកួតចុងក្រោយកាលពីសប្តាហ៍មុន។ ម៉្យាងវិញទៀត ក្រុមតោខៀវ Chelsea បានទទួលជ័យជម្នះ ៣-០ ជាធម្មតាលើក្រុម Aston Villa នៅកីឡដ្ឋាន Stamford Bridge ជាមួយនឹងខ្សែប្រយុទ្ធថ្មីរបស់ពួកគេគឺ Romelu Lukaku ក្នុងទម្រង់លេងយ៉ាងក្តៅគគុកដោយស៊ុតបញ្ចូលទីបានចំនួនពីរគ្រាប់។

ក្រុមតោខៀវ Chelsea រំពឹងថានឹងឡើងមកឈរនៅកំពូលតារាង Premier League បន្ទាប់ពីជំនួបនេះ ដោយអាចយកឈ្នះលើក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផលបច្ចេកទេស ៣ទល់នឹង១។

Manchester City vs Southampton ថ្ងៃសៅរ៍ ទី១៨ កញ្ញា ម៉ោង ៨:៣០យប់ នៅ MyTV
West Ham vs Man Utd ថ្ងៃអាទិត្យ ទី១៩ កញ្ញា ម៉ោង ៧:៣០យប់ នៅ MyTV
Tottenham Hotspur vs Chelsea ថ្ងៃអាទិត្យ ទី១៩ កញ្ញា ម៉ោង ១០យប់ នៅ CTN

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង