ក្រុមញញួរធំមានការចាប់ផ្តើមដ៏គួរឱ្យអស្ចារ្យក្នុងរដូវកាលនេះ ហើយមិនទាន់ចាញ់នៅឡើយទេ។ ក្រុមកីឡាកររបស់លោកគ្រូបង្វឹក David Moyes បានឈ្នះការប្រកួតពីរលើកដំបូងរបស់ពួកគេនៅក្នុងលីគក្នុងរដូវកាលថ្មីនេះទល់នឹង Newcastle United និង Leicester City ប៉ុន្តែក្រោយមកពួកគេបានលេងត្រឹមស្មើពីរប្រកួតទល់នឹង Crystal Palace និង Southampton ។
វត្តមានរបស់ Cristiano Ronaldo ហាក់ដូចជាបានបង្កើនកម្រិតប្រយុទ្ធនៅក្នុងក្រុមបិសាចក្រហម ហើយ CR7 ក៏ស្ថិតនៅលើតារាងពិន្ទុផងដែរ ខណៈក្រុមបិសាចក្រហម បានបំបាក់ក្រុម Newcastle United កាលពីចុងសប្តាហ៍មុនក្នុងលទ្ធផលបច្ចេកទេសជ័យជម្នះ ៤-១ ។ ជាមួយ Raphael Varane និង Jadon Sancho ផងដែរនេះ អាចជារដូវដ៏ល្អសម្រាប់ពួកគេ។ ប៉ុន្តែជាជំហានប្រសើរមួយទៀត ពួកគេត្រូវតែយកឈ្នះការប្រកួតក្រៅទឹកដីរបស់ពួកគេ ពេលលេងទល់នឹងក្រុម West Ham នៅថ្ងៃអាទិត្យនេះ។
Manchester United មានបញ្ហាកីឡាកររបួសខ្លះដែលត្រូវមើលថែរក្សា រួមមាន Dean Henderson, Alex Telles, Scott McTominay, និង Marcus Rashford ក៏ដូចជា Edinson Cavani ដែលទំនងអាចត្រឹមអង្គុយនៅកៅអីបម្រុងប៉ុណ្ណោះ ឯក្រុម West Ham United មិនមានការព្រួយបារម្ភអំពីកីឡាកររបួសឡើយ។ យ៉ាងណាក្ដី លោកគ្រូបង្វឹក Moyes នឹងមិនមានវត្តមាន Arthur Masuaku នៅតំបន់ការពារ ប៉ុន្ដែ Aaron Cresswell អាចជំនួសបាន និងខ្សែប្រយុទ្ធឆ្នើម Michail Antonio ដោយសារកាតក្រហមកាលពីប្រកួតនៅសប្ដាហ៍ទី៤។
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម West Ham United ដែលអាចប្រើទម្រង់ ៤-៣-៣ ៖
GK: Lukasz Fabianski, RB: Vladimir Coufal, CB: Angel Ogbonna, CB: Craig Dawson, LB: Aaron Cresswell, CDM: Tomas Soucek, CDM: Declan Rice, LM: Said Benrahma, RM: Andriy Yarmolenko, CAM: Manuel Lanzini, ST: Jarrod Bowen
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុមបិសាចក្រហម Manchester United ដែលអាចប្រើទម្រង់ ៤-៣-៣ ៖
GK: David de Gea, RB: Aaron Wan-Bissaka, CB: Harry Maguire, CB: Raphael Varane, LB: Luke Shaw, CDM: Fred, CDM: Paul Pogba, CAM: Bruno Fernandes, RW: Mason Greenwood, ST: Cristiano Ronaldo, LW: Jadon Sancho
ក្រុមការងារនៅ CBS Sport បានទាយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ West Ham United ០-១ Manchester United។
Manchester City vs Southampton ថ្ងៃសៅរ៍ ទី១៨ កញ្ញា ម៉ោង ៨:៣០យប់ នៅ MyTV
West Ham vs Man Utd ថ្ងៃអាទិត្យ ទី១៩ កញ្ញា ម៉ោង ៧:៣០យប់ នៅ MyTV
Tottenham Hotspur vs Chelsea ថ្ងៃអាទិត្យ ទី១៩ កញ្ញា ម៉ោង ១០យប់ នៅ CTN
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។