×

Premier League៖ ការវិភាគមុនការប្រកួតរវាងក្រុម Manchester City vs Southampton

ចាប់តាំងពីការបរាជ័យនៅថ្ងៃបើកឆាកពីសំណាក់ក្រុម Tottenham Hotspurs មក ក្រុមមេឃខៀវ Man City បានឈ្នះរាល់ការប្រកួតផ្សេងទៀតរបស់ពួកគេ ដោយផ្តួល Norwich និងកាំភ្លើងធំ Arsenal ក្នុងលទ្ធផលបច្ចេកទេស ៥-០ រៀងៗខ្លួន ខណៈពួកគេបានយកឈ្នះ Leicester City ១-០ នៅក្នុងការប្រកួតចុងក្រោយកាលពីសប្ដាហ៍មុន។ ពួកគេ ក៏មានគ្រាប់បាល់ស៊ុតបញ្ចូលទី Goal Difference ច្រើនជាងគេនៅក្នុងក្របខ័ណ្ឌ Premier League (១០គ្រាប់) នាពេលបច្ចុប្បន្ននេះហើយកំពុងសម្លឹងរកជ័យជម្នះមួយទៀតពេលលេងទល់នឹងក្រុម Southampton ដែលគ្មានជ័យជម្នះសូម្បីតែមួយប្រកួតនៅរដូវកាលនេះ គឺស្មើគ្នាបីប្រកួតនិងចាញ់មួយ។

ក្រុមទាំងពីរនេះបានជួបគ្នា ៩៥ លើក ក្នុងពេលកន្លងមក ដែល Manchester City មានប្រៀបលើការឈ្នះ ដោយឈ្នះ ៣៨ លើក ខណៈដែល Southampton ឈ្នះ ៣២ លើកទល់នឹង Man City ខណៈពេលការប្រកួត ២៥ លើកផ្សេងទៀតលទ្ធផលស្មើគ្នា។

Manchester City មានកីឡាករសំខាន់ៗ ខ្លះដែលត្រូវអវត្តមានដូចជា Kevin De Bruyne (របូស) Phil Foden (របួស), Zack Steffen (កីឡាករប្រេស៊ីលដែលជាប់បំរាមរបស់ Premier League , Mendy (ជាប់បំរាមដោយសារកាត)។ ឯក្រុម Southampton មានកីឡាករសំខាន់ៗ ខ្លះដែលត្រូវអវត្តមានដូចជា Danny Ings (ផ្ទេរទៅ Aston Villa), Shane Long (វិជ្ជមានកូវិដ១៩), Will Smallbone, Sam Mcqueen (របួស)។

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Manchester City ដែលអាចប្រើទម្រង់ ៤-៣-៣ ៖
GK – Ederson, LB – João Cancelo, CB – Rúben Dias, CB – Aymeric Laporte, RB – Kyle Walker, LCM – Ilkay Gündogan, CM – Rodri, RCM – Bernardo Silva, LW – Jack Grealish, RW – Ferran Torres, ST – Gabriel Jesus

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុមបិសាចក្រហម Southampton ដែលអាចប្រើទម្រង់ ៤-៣-៣ ៖
GK – Alex McCarthy, LB – Romain Perraud, CB – Jack Stephens, CB – Mohammed Salisu, RB – Valentino Livramento, LCM – Moussa Djenepo, CM – James Ward-Prowse, CM – Oriol Romeu,
RCM – Theo Walcott, ST – Ché Adams, ST – Adam Armstrong

ក្រុមការងារនៅ CBS Sport បានទាយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Manchester City ៣-០Southampton។

Manchester City vs Southampton ថ្ងៃសៅរ៍ ទី១៨ កញ្ញា ម៉ោង ៨:៣០យប់ នៅ MyTV
West Ham vs Man Utd ថ្ងៃអាទិត្យ ទី១៩ កញ្ញា ម៉ោង ៧:៣០យប់ នៅ MyTV
Tottenham Hotspur vs Chelsea ថ្ងៃអាទិត្យ ទី១៩ កញ្ញា ម៉ោង ១០យប់ នៅ CTN

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង