×

CBS Fantasy League៖ កីឡាករដែលមានអ្នកទិញចូលច្រើនជាងគេក្នុងសប្ដាហ៍ទី៥

ការប្រកួតបាល់ទាត់ក្របខណ្ឌ Premier League បានឈានចូលដល់សប្ដាហ៍ទី៥ហើយ ដោយប្រិយមិត្តកំពុងដុតដៃដុតជើង និងគិតគូរយ៉ាងល្អិតល្អិនដើម្បីរៀបចំក្រុមរបស់ខ្លួនដើម្បីទទួលបានពិន្ទុខ្ពស់ ដែលនឹងអាចឈ្នះរង្វាន់ពីកម្មវិធី CBS Fantasy League ផងដែរ។

សម្រាប់សប្ដាហ៍ទី៥ កីឡាករ៥នាក់ ដែលត្រូវបានទិញចូលច្រើនជាងគេ ក៏ត្រូវបានបង្ហាញឈ្មោះផងដែរ ក្នុងនោះ ប្រិយមិត្តប្រាកដជាអាចទស្សន៍ទាយបានយ៉ាងងាយថា មានកីឡាករ២រូប ពោលគឺ Cristiano Ronaldo របស់ Manchester United និង Romelu Lukaku របស់ Chelsea ។

គួរកត់សម្គាល់ថា ខ្សែបម្រើ Paul Pogba (7 Assists) ដែលកំពុងតែឡើងជើងខ្លាំងរបស់ Man Utd ក៏ស្ថិតក្នុងបញ្ជីឈ្មោះផងដែរ។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង