ក្លិប Paris Saint-Germain បានឃើញការលេងរបស់ Lionel Messi, Neymar Jr. និង Kylian Mbappé ៥១ នាទីចុងក្រោយ បន្ទាប់ពីកីឡាករវ័យ ២២ឆ្នាំរូបនេះ ចាកចេញដោយសាររបួស។ ថ្វីបើមានតែប៉ុន្មាននាទីនៅលើទីលានជាមួយគ្នាក៏ដោយ ក៏មានអ្នកវិភាគជាច្រើន កំពុងចាប់ផ្តើមពិភាក្សាថា តើអ្នកទាំងបីនេះ អាចលេងស៊ីចង្វាក់គ្នាបានដែរឬទេ?
បន្ទាប់ពីការប្រកួតស្មើ ១-១ របស់ PSG ទល់នឹង Club Brugge អ្នកវិភាគ Rio Ferdinand ដែលជាអតីតវីរុសបុរសរបស់ក្លិប Manchester United បានចែករំលែកគំនិតរបស់គាត់លើបញ្ហានេះ។
អតីតខ្សែការពារក្រុមបិសាចក្រហមរូបនេះ ហាក់ដូចជាជឿជាក់ថាវាអាចទៅរួច ប្រសិនបើកីឡាករទាំង ៣នាក់ ទុកការលេងសម្រាប់ខ្លួនឯងដោយឡែក និងសហការជាក្រុម។
Ferdinand បាននិយាយថា៖ “ប្រសិនបើអ្នកដាក់ការគាំទ្រនៅពីក្រោយពួកគេ ប្រសិនបើអ្នករៀបចំពួកគេឱ្យត្រឹមត្រូវជាមួយ Verratti, Gueye, Wijnaldum ដែលជាកីឡាករដែលអាចរត់និងអាចបញ្ជូនបាល់ទៅឱ្យកីឡាករឆ្នើមៗ នៅខាងមុខ វាអាចបង្កគ្រោះថ្នាក់បាន។ មែនហើយ ពេលខ្លះអ្នករំពឹងថា ពួកគេត្រូវខិតខំបន្តិចបន្តួចវិញផងដែរ ប៉ុន្តែខ្ញុំបានឃើញតែ Neymar ប៉ុណ្ណោះបានធ្វើរឿងនេះ។”
“Mbappéនៅក្មេងគ្រប់គ្រាន់ដើម្បីអាចធ្វើវាបាន។ គាត់ត្រូវតែធ្វើ។ ខ្ញុំគិតថាវាស្ថិតនៅក្នុងការរៀបចំរបស់លោក Pochettino ដើម្បីទាមទារពីកីឡាកររបស់គាត់។ ការធ្វើបែបនេះ បែងចែកអ្នកគ្រប់គ្រងល្អ ពី អ្នកពូកែ។ តើអ្នកអាចប្រើប្រាស់អ្នកដែលមិនចង់ធ្វើការ ឱ្យធ្វើការបានដែរ ឬទេ?”
លោក Ferdinand បានបន្តនិយាយពីបញ្ហាប្រឈមដែលកីឡាករទាំង៣ជួបនៅពេលពួកគេលេងជាមួយគ្នា។ “មានឱកាសច្រើនណាស់ ដែលពួកគេមិនបានខិតខំធ្វើការឱ្យបានគ្រប់គ្រាន់។ នោះគឺជាបញ្ហា។ ខ្ញុំគ្រាន់តែជឿថា ប្រសិនបើ Messi មកទីនេះ Mbappéនឹងគិតថា ‘ខ្ញុំត្រូវបង្ហាញ Messi ថាខ្ញុំមានតម្លៃប៉ុណ្ណា’។”
“Neymar នៅពេលដែលគេលេងឱ្យ Barcelona ជាមួយ Messi គឺជាកីឡាករដ៏អស្ចារ្យម្នាក់នៅពេលគាត់មិនមានបាល់។ យើងចូលចិត្តគិតថាពួកគេអាចត្រលប់មករកការប្រកួតរបស់ពួកគេវិញបាន។ បើដូច្នេះមែន វានឹងពិបាកសម្រាប់ក្រុមដទៃជាក់ជាពុំខាន៕”
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។