×

Premier League ៖ ការវិភាគមុនការប្រកួតរវាងក្រុម Burnley vs Arsenal

ក្រុម Burnley ត្រូវបានក្រុម Everton យកឈ្នះនៅឯកីឡដ្ឋាន Goodison Park កាលពីសបា្ដហ៍មុនក្នុងលទ្ធផលបច្ចេកទេស ៣-១ ។ ក្រុម Burnley បានចាប់ផ្តើមរដូវកាលថ្មីយ៉ាងលំបាកដោយទទួលបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន៤លើកដំបូងកន្លងមក។

បន្ទាប់ពីការបរាជ័យបីលើកជាប់ៗគ្នាក្នុងពេលចាប់ផ្តើមរដូវកាលនេះក្រុមកាំភ្លើងធំ Arsenal បានទទួលបានជ័យជម្នះក្នុងលីគជាលើកដំបូងដោយយកឈ្នះក្រុម Norwich City កាលពីថ្ងៃសៅរ៍។ ទោះបីយ៉ាងណាក្ដី ក្រុមកាំភ្លើងធំបានបរាជ័យក្នុងការយកឈ្នះការប្រកួតពីរលើកចុងក្រោយរបស់ពួកគេពេលប្រកួតនៅឯកីឡដ្ឋាន Turf Moor របស់ក្រុម Burnley ។

ក្រុម Burnley នឹងមិនធ្វើឱ្យក្រុម Arsenal មានភាពងាយស្រួលឡើយនៅយប់ថ្ងៃសៅរ៍នេះ ហើយលទ្ធផលស្មើគ្នាជាលើកទី៣ រវាងក្រុមទាំងពីរនៅកីឡដ្ឋាន Turf Moor គឺជារឿងដែលអាចកើតឡើងទៅរួច។

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Burnley ដែលអាចប្រើទម្រង់ ៤-៤-២ ៖
GK: Nick Pope, RB: Matthew Lowton, CB: Ben Mee, CB: James Tarkowski, LB: Charlie Taylor, RM: Johann Berg Gudmondsson, CM: Josh Brownhill, CM: Jack Cork, LM: Dwight McNeil, ST: Ashley Barnes, ST: Chris Wood

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Arsenal ដែលអាចប្រើទម្រង់ ៤-៣-៣ ៖
GK: Aaron Ramsdale, RB: Takehiro Tomiyasu, CB: Rob Holding, CB: Ben White, LB: Kieran, Tierney, CM: Martin Odegaard, CM: Albert Sambi Lokonga, CM: Emile Smith Rowe, RW: Pierre-Emerick Aubameyang, ST: Alexandre Lacazette, LW: Bukayo Saka

ក្រុមការងារនៅ CBS Sport បានទាយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Burnley ២-២ Arsenal។

-Manchester City vs Southampton ថ្ងៃសៅរ៍ ទី១៨ កញ្ញា ម៉ោង ៨:៣០យប់ នៅ MyTV
-West Ham vs Man Utd ថ្ងៃអាទិត្យ ទី១៩ កញ្ញា ម៉ោង ៧:៣០យប់ នៅ MyTV
-Tottenham Hotspur vs Chelsea ថ្ងៃអាទិត្យ ទី១៩ កញ្ញា ម៉ោង ១០យប់ នៅ CTN

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង