×

Premier League ៖ ការវិភាគមុនការប្រកួតរវាងក្រុម Liverpool vs Crystal Palace

ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុម AC Milan ក្នុងការប្រកួតក្របខណ្ឌ Champions League នៅពាក់កណ្តាលសប្តាហ៍នេះ ក្នុងលទ្ធផលបច្ចេកទេស ៣ទល់នឹង២។ បន្ថែមពីនេះ ក្រុមហង្សក្រហម Liverpool កំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងក្របខណ្ឌ Premier League ដោយឈ្នះបីប្រកួតនិងស្មើមួយប្រកួតមាន១០ពិន្ទុ។

ចំណែកឯ ក្រុម Crystal Palace នឹងពោរពេញដោយទំនុកចិត្តបន្ទាប់ពីបានយកឈ្នះគូប្រជែងប្រចាំទីក្រុងឡុងដ៍ Tottenham Hotspurs ក្នុងលទ្ធផលបច្ចេកទេស ៣-០ កាលពីសប្តាហ៍មុន។ ប៉ុន្ដែទោះបីជាយ៉ាងណាក្ដី ជាអកុសលពួកគេបានចាញ់៨លើកជាប់គ្នាទល់នឹងក្រុមហង្សក្រហម Liverpool។

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Liverpool ដែលអាចប្រើទម្រង់ ៤-៣-៣ ៖
GK: Alisson Becker, RB: Trent Alexander-Arnold, CB: Virgil van Dijk, CB: Joel Matip, LB: Andy Robertson, CDM: Fabinho Tavares, CM: Jordan Henderson, CM: Thiago Alcantara, RW: Mohamed Salah, ST: Diogo Jota, LW: Sadio Mane

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Crystal Palace ដែលអាចប្រើទម្រង់ ៤-៣-៣ ៖
GK: Vicente Guaita, RB: Tyrick Mitchell, CB: Marc Guehi, CB: Joachim Andersen, LB: Joel Ward, CDM: Luka Milivojevic, CM: Cheikhou Kouyate, CM: Conor Gallagher, RW: Jordan Ayew, ST: Odsonne Edouard, LW: Wilfried Zaha

ក្រុមការងារនៅ CBS Sport បានទាយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Liverpool ៤-០ Crystal Palace។

-Manchester City vs Southampton ថ្ងៃសៅរ៍ ទី១៨ កញ្ញា ម៉ោង ៨:៣០យប់ នៅ MyTV
-West Ham vs Man Utd ថ្ងៃអាទិត្យ ទី១៩ កញ្ញា ម៉ោង ៧:៣០យប់ នៅ MyTV
-Tottenham Hotspur vs Chelsea ថ្ងៃអាទិត្យ ទី១៩ កញ្ញា ម៉ោង ១០យប់ នៅ CTN

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង