×

ការព្យាករលទ្ធផលរបស់អ្នកគាំទ្រ West Ham និង Man Utd ក្នុងកម្មវិធី CBS Fanzone សម្រាប់សប្ដាហ៍ទី៥

ក្នុងសប្ដាហ៍នេះ ក្រុមញញួរយក្ស West Ham United នឹងបើកទ្វារកីឡដ្ឋាន London Stadium ស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ MyTV ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា វេលាម៉ោង ២០:០០ តទៅ។

មុនការប្រកួតនេះ អ្នកគាំទ្ររបស់ក្លិបទាំងពីរ គឺលោក តាំង តិចគួង Fan របស់ក្លិប West Ham United និង លោក ខៃ ស៊ឃាង Fan របស់ក្លិប Manchester United បានប្រាប់ពិធីករ និងពិធីការិនីរបស់យើងក្នុងកម្មវិធី CBS Fanzone ពីការព្យាករលទ្ធផលសម្រាប់ការប្រកួតនេះ។

លោក តាំង តិចគួង បានព្យាករថា៖ West Ham ១-០ Manchester United ។

លោក ខៃ ស៊ឃាង បានព្យាករថា៖ ក្រុមបិសាចក្រហម នឹងអាចយកឈ្នះក្រុមញញួរយក្ស West Ham ដោយលទ្ធផលលើសពី ៣គ្រាប់ ហើយ Cristiano Ronaldo នឹងរកគ្រាប់បាល់បាន។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង