×

Premier League៖ ការវិភាគមុនការប្រកួតរវាងក្រុម Aston Villa vs Everton

ក្រុម Everton សង្ឃឹមថានឹងរក្សាការចាប់ផ្តើមយ៉ាងល្អនាដើមរដូវកាលនេះ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Rafael Benitez នៅពេលដែលពួកគេធ្វើដំណើរទៅកាន់តំបន់ West Midlands ឯកីឡដ្ឋាន Villa Park ដើម្បីជួបក្រុម Aston Villa នៅយប់ថ្ងៃសៅរ៍សប្ដាហ៍នេះ។

កាលពីសប្ដាហ៍មុន ក្រុម Everton បានទទួលបានជ័យជម្នះក្នុងលទ្ធផល ៣-១ ទល់នឹង Burnley ខណៈដែលដែលក្រុមកីឡាករក្រោការដឹកនាំលោកគ្រូបង្វឹក Dean Smith បានក្លាយជាជនរងគ្រោះដោយសារក្រុមតោខៀវ Chelsea ក្នុងបរាជ័យក្នុងលទ្ធផល ៣-០។

ក្នុងសប្ដាហ៍នេះ ក្រុមម្ចាស់ផ្ទះនឹងមានក្រុមកីឡាករ១១នាក់ដំបូងដែលមានសក្ដានុពលខ្លាំងបំផុតរបស់ពួកគេជាលើកដំបូង ហើយសង្ឃឹមថាការមានប្រៀបជាម្ចាស់ផ្ទះនឹងជួយពួកគេបានច្រើនក្នុងការវាយលុកក្រុមភ្ញៀវ Everton។

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Aston Villa ដែលអាចប្រើទម្រង់ ៤-២-២-២ ៖
GK: Jed Steer, RB: Matty Cash, CB: Ezri Konsa, CB: Tyrone Mings, LB: Matt Targett, LM: Anwar El Ghazi, CDM: Douglas Luiz, CDM: John McGinn, RM: Nabil El-Ghazi, ST: Danny Ings, ST: Ollie Watkins

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Everton ដែលអាចប្រើទម្រង់ ៣-៤-៣ ៖
GK: Jordan Pickford, RWB: Seamus Coleman, CB: Michael Keane, CB: Ben Godfrey, CB: Mason Holgate, LWB: Lucas Digne, CM: Abdoulaye Doucoure, CM: Allan, LW: Andros Townsend, RW: Demarai Gray, ST: Richarlison

ក្រុមការងារនៅ CBS Sport បានទាយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Aston Villa ២-២ Everton ។

-Manchester City vs Southampton ថ្ងៃសៅរ៍ ទី១៨ កញ្ញា ម៉ោង ៨:៣០យប់ នៅ MyTV
-West Ham vs Man Utd ថ្ងៃអាទិត្យ ទី១៩ កញ្ញា ម៉ោង ៧:៣០យប់ នៅ MyTV
-Tottenham Hotspur vs Chelsea ថ្ងៃអាទិត្យ ទី១៩ កញ្ញា ម៉ោង ១០យប់ នៅ CTN

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង