ក្លិបអ្នកគាំទ្រផ្លូវការរបស់ក្រុមេឃខៀវ Manchester City បានប្រាប់អ្នកចាត់ការទូទៅ លោក Pep Guardiola ឱ្យផ្ដោតតែលើការដឹកនាំបង្ហាត់បានហើយ បន្ទាប់ពីលោក បានផ្តល់យោបល់លើបញ្ហាកៅអីទំនេររាប់ពាន់ នៅក្នុងការប្រកួតពានរង្វាន់ Champions League របស់ពួកគេជាមួយក្រុម RB Leipzig នៅឯកីឡដ្ឋាន Etihad កាលពីពេលថ្មីៗនេះ។
លោក Guardiola បានជំរុញឱ្យអ្នកគាំទ្រកាន់តែច្រើនថែមទៀត ចូលរួមទស្សនាផ្ទាល់ ដើម្បីគាំទ្រក្រុមនេះ បន្ទាប់ពីពួកគេទទួលជ័យជម្នះ ៦-៣ លើ Leipzig ដែលត្រូវបានទស្សនាដោយអ្នកគាំទ្រតែជាង ៣៨.០០០ នាក់ប៉ុណ្ណោះ ដែលទាបជាងសមត្ថភាពរបស់កីឡដ្ឋាន Etihad ដែលអាចផ្ទុកបាន ៥៤.០០០ នាក់។
លោក Kevin Parker អគ្គលេខាធិការនៃក្លិបអ្នកគាំទ្រផ្លូវការរបស់ Man City បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសថា គាត់មានការភ្ញាក់ផ្អើលចំពោះការអធិប្បាយរបស់លោក Guardiola ។
លោក Parker ថា៖ “ គាត់ (Pep) មិនយល់ពីការលំបាកដែលមនុស្សមួយចំនួនដែលអាចប្រឈមនៅពេលទៅទស្សនានៅ Etihad នៅល្ងាចថ្ងៃពុធម៉ោង ៨:០០ យប់ឡើយ។”
“ពួកគេមានកូនៗ ដែលត្រូវមើលថែ ពួកគេប្រហែលជាមិនអាចមានលទ្ធភាពទិញសំបុត្របានទេ បញ្ហាកូវីដខ្លះៗនៅតែមាន… ខ្ញុំមិនយល់ពីមូលហេតុដែលគាត់និយាយអំពីវានោះទេ។”
“គាត់ពិតជាគ្រូបង្វឹកដ៏ល្អបំផុតនៅលើពិភពលោក ប៉ុន្តែយកល្អ គាត់គួរតែផ្ដោតតែលើរឿងនោះទៅបានហើយ”។
Man City វិលត្រឡប់មករកការប្រកួតនៅ Premier League វិញ នៅពេលពួកគេទទួលស្វាគមន៍ Southampton នៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ហើយលោក Parker បាននិយាយថា គ្មានអ្វីត្រូវសង្ស័យទេ កីឡាដ្ឋាននឹងពេញ។
“ពិតណាស់គាត់ចង់បានចំនួនពេញ ប៉ុន្តែខ្ញុំឆ្ងល់ហេតុអ្វីបានជាគាត់សួរថា តើយើងនឹងមានអ្នកចូលទស្សនាពេញ ពេលប្រកួតទល់នឹង Southamption ដែរឬទេ?” “ វាជាសេណារីយ៉ូផ្សេង។”
“ក្រុមយើងបានលេងនៅក្នុងការប្រកួតក្នុងផ្ទះពីរលើកនៅថ្ងៃសៅរ៍កន្លងមក ហើយតាមខ្ញុំសង្កេតក្នុងនាមជាអ្នកគាំទ្រម្នាក់ កីឡដ្ឋានមានចំនួនពេញទាំង២លើក។ ខ្ញុំគិតថា មិនគួរមាននរណាម្នាក់នៅក្លិបនេះ សួរសំណួរអំពីភាពស្មោះត្រង់របស់អ្នកគាំទ្រនោះទេ៕”
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។