ការត្រៀមខ្លួនរបស់ក្រុម Newcastle United សម្រាប់ការប្រកួតក្នុងផ្ទះរបស់ពួកគេជាមួយក្រុម Leeds United ត្រូវបានធ្វើឱ្យមានភាពច្របូកច្របល់ ចំពេលមានសេចក្តីរាយការណ៍ថា មានការប៉ះទង្គិចគ្នារវាងកីឡាករនិងគ្រូបង្វឹក ព្រមទាំងការរៀបចំធ្វើបាតុកម្មប្រឆាំងនឹងលោក Steve Bruce ។
Newcastle ឈរនៅលេខ១៩ លើក្រុម Norwich ដែលនៅបាតតារាង គិតត្រឹមសប្ដាហ៍ទី៤ ដោយមានតែមួយពិន្ទុប៉ុណ្ណោះ ពីការប្រកួតបើកឆាក ៤ ប្រកួតរបស់ពួកគេ។
Newcastle ហាក់ដូចជាមានភាពច្របូកច្របល់ បន្ទាប់ពីសារព័ត៌មាន Daily Mail បានរាយការណ៍ថា ខ្សែប្រយុទ្ធ Dwight Gayle និងគ្រូបង្វឹកលោក Graeme Jones បានជាប់ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នានៅលើទីលានហ្វឹកហាត់កាលពីថ្ងៃអង្គារ។
សេចក្ដីរាយការណ៍បន្តថា ពួកគេទាំងពីរនាក់នេះត្រូវបំបែកពីគ្នា ដោយប្រធានក្រុម Jamaal Lascelles ។ វាគឺជារឿងដ៏គួរឱ្យសោកស្ដាយចុងក្រោយបង្អស់ សម្រាប់អ្នកចាត់ការទូទៅលោក Steve Bruce ដែលធ្លាប់មានការប្រឈមមុខដាក់គ្នាជាមួយខ្សែប្រយុទ្ធ Matt Ritchie កាលពីខែមីនា។
អ្នកគាំទ្រ បានអំពាវនាវឱ្យក្លិប បណ្ដេញលោក Bruce ចេញពីតំណែង ក្នុងអំឡុងពេលស្មើ ២-២ ជាមួយក្រុម Southampton កាលពីខែមុន និងម្តងទៀតនៅ Manchester United កាលពីចុងសប្តាហ៍មុន ខណៈអ្នកចាត់ការរូបនេះ មិនសប្បាយចិត្តចំពោះការខ្វះខាតការគាំទ្រក្នុងទីផ្សារដោះដូរកីឡាករដែលបានបិទទ្វារទៅហើយ។
យុទ្ធនាការតាមអនឡាញពីអ្នកគាំទ្រក្រុម Newcastle កំពុងរៀបចំបន្ថែមទៀត ដោយអ្នកគាំទ្រគ្រោងធ្វើបាតុកម្ម ក្នុងការប្រកួត ដោយមានការការចោលយន្តហោះក្រដាសទៅលើទីលានផងដែរ៕
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។