×

Premier League៖ David Moyes ពន្យល់ពីមូលហេតុដែល West Ham មិនចុះហត្ថលេខាជាមួយ Jesse Lingard ពី Manchester United

David Moyes បានបង្ហើបថា West Ham United មិនបានចុះហត្ថលេខាជាមួយ Jesse Lingard កាលពីរដូវក្តៅមុនទេ ខណៈដែលលោក Ole Gunnar Solskjaer បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់រក្សា Lingard នៅ Manchester United ។

បន្ទាប់ពីបញ្ចប់ការប្រកួតនៅពាក់កណ្តាលរដូវកាលមុន ដោយមិនបានលេងនៅក្នុងក្របខណ្ឌ Premier League សម្រាប់ក្រុមបិសាចក្រហម Lingard បានចូលរួមជាមួយក្រុម West Ham ក្នុងលក្ខខណ្ឌខ្ចីជើង កាលពីខែមករា សម្រាប់រដូវកាលដែលនៅសល់។

កីឡាករវ័យ ២៨ ឆ្នាំរូបនេះ បានទទួលជោគជ័យយ៉ាងធំធេងនៅឯកីឡដ្ឋានទីក្រុងឡុងដ៍ដោយធ្វើឱ្យអាជីពរបស់ខ្លួនមានភាពរឹងមាំឡើងវិញជាមួយនឹងគ្រាប់បាល់ ៩ គ្រាប់និងការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទីចំនួន ៥ ដងក្នុងការប្រកួតចំនួន ១៦ លើក និងការកោះហៅទៅកាន់ក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Gareth Southgate វិញ។

Lingard នៅសល់តែមួយឆ្នាំទៀតនៃកិច្ចសន្យារបស់ខ្លួននៅ Old Trafford ដែលអាចឱ្យគេនឹងត្រលប់ទៅ West Ham វិញ ក្នុងរដូវកាលដោះដូរកីឡាកររដូវក្ដៅបន្ទាប់។

លោក Moyes បានបំណងចុះហត្ថលេខាជាមួយ Lingard ជាអចិន្ត្រៃយ៍ ប៉ុន្តែឥឡូវនេះបានពន្យល់ថា វាមិនអាចទៅរួចទេ។ Moyes បាននិយាយថា Lingard មិនបានបដិសេធការផ្ដល់ជូននូវកិច្ចសន្យាពី West Ham នោះទេ។

លោកបានបញ្ជាក់ថា៖ “លោក Ole [Gunnar Solskjaer] បានប្រាប់ខ្ញុំយ៉ាងច្បាស់នៅដើមទីផ្សារដោះដូរកីឡាករថាគាត់ចង់រក្សារូបគេ។”

“ដូច្នេះខ្ញុំដឹងមុនពេលទីផ្សារដោះដូរកីឡាករថា គេកំពុងស្នាក់នៅ Manchester United ខ្ញុំបានសន្ទនាជាមួយ Ole ដែលបានបញ្ជាក់យ៉ាងច្បាស់ថា គេនឹងបន្តស្នាក់នៅ”។

ទោះយ៉ាងណាក៏ដោយ ការមកដល់របស់ Cristiano Ronaldo និង Jadon Sancho បានធ្វើឱ្យ Lingard មានការប្រកួតប្រជែងជាច្រើន ដើម្បីដណ្ដើមជម្រើស១១នាក់ដំបូង ហើយគេមិនទាន់ចាប់ផ្តើមការប្រកួតនៅរដូវកាលនេះទេ ដោយបានត្រឹមអង្គុយកៅអីបម្រុង។

ក្នុងសប្ដាហ៍នេះ ក្រុមញញួរយក្ស West Ham United នឹងបើកទ្វារកីឡដ្ឋាន London Stadium ស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ MyTV ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា វេលាម៉ោង ២០:០០ តទៅ។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង