ភ្នំពេញ៖ នៅរាត្រីថ្ងៃអាទិត្យនេះ ចាប់ពីម៉ោង ៧៖៣០ នាទីយប់តទៅ ស្ថានីយទូរទស្សន៍ MyTV នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតរវាងក្រុម West Ham United ទល់នឹង Manchester United សម្រាប់សប្ដាហ៍ទី៥ នៃក្របខណ្ឌបាល់ទាត់ Premier League ។
គូបន្ទាប់ ប្រិយមិត្តគ្រាន់តែប្ដូរប៉ុស្តិ៍ទៅ CTN នឹងមានការផ្សាយបន្តផ្ទាល់ការប្រកួតរវាង Tottenham Hotspur ទល់នឹង Chelsea ចាប់ពីម៉ោង ១០យប់តទៅ។
ក្រុមការងារនៅ CBS Sport បានទាយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ West Ham United ០-១ Manchester United និង Tottenham Hotspur ១-៣ Chelsea ។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។