×

David Moyes ការពារ​យុទ្ធសាស្ត្រ​​ប្ដូរចូល​ចុងម៉ោង​ដើម្បី​ស៊ុតប៉េណាល់ទី​របស់ខ្លួន

លោក David Moyes បានការពារការសម្រេចចិត្តរបស់លោក ក្នុងការប្ដូរកីឡាករ Mark Noble សម្រាប់ការស៊ុតបាល់ប៉េណាល់ទី នៅក្នុងម៉ោងបន្ថែម បន្ទាប់ពីយក១ពិន្ទុ សម្រាប់ West Ham ទល់នឹងក្រុម Manchester United ។

ខណៈក្រុមញញួរធំ កំពុងតាមពីក្រោយ ២-១ ប្រធានក្រុម Mark Noble ត្រូវបានលោក Moyes កោះហៅចេញពីកៅអីបម្រុង ដើម្បីទទួលសិទ្ធិទាត់បាល់ប៉េណាល់ទី បន្ទាប់ពី Luke Shaw បង្កកំហុសបាល់ប៉ះដៃ។

សូមជម្រាបថា Mark Noble មិនធ្លាប់ខកខានបាល់ប៉េណាល់ទីឡើយ ចាប់តាំងពីខែធ្នូឆ្នាំ២០១៦មកម្ល៉េះ។ ចំណែក David De Gea ជាអ្នកចាំទីដែលកម្រជួយសង្គ្រោះបាល់១១ម៉ែត្របានបំផុត។

លោក Moyes បានទទូចថា៖ “តើខ្ញុំសោកស្តាយវាទេ? មិនទាល់តែសោះ។ នោះគឺជាអ្វីដែលកើតឡើងនៅក្នុងការដឹកនាំ អ្នកត្រូវធ្វើការសម្រេចចិត្ត។”

“ខ្ញុំគ្រាន់តែគិតថា យើងមានអ្នកទាត់បាល់ប៉េណាល់ទីដ៏ល្អនៅកៅអីបម្រុង។ ពួកយើងមានពេលវេលាដើម្បីគិតអំពីវា ដើម្បីធ្វើការជ្រើសរើស។ ខ្ញុំនឹងមានការខកចិត្តថែមទៀត ប្រសិនបើខ្ញុំមិនបានធ្វើការសម្រេចចិត្តបែបនេះ។ ដោយសារតែកំណត់ត្រារបស់គេ (Noble) ខ្ញុំមានអារម្មណ៍ថា គេសក្តិសមបំផុតក្នុងការរ៉ាបរងការងារនេះ។ ប្រសិនបើអ្នកផ្សេងទៀតបានរ៉ាប់រងវា ហើយខកខានខ្ញុំ នឹងគិតថា ហេតុអ្វីបានជាខ្ញុំមិននាំជ្រើសរើស Mark Noble?”

“គាត់មានកំណត់ត្រាល្អមិនគួរឱ្យជឿក្នុងការទាត់បាល់ប៉េណាល់ទី។ ដូច្នេះពឹងលើ Mark ហើយ De Gea មិនមានប្រវត្តិល្អក្នុងការជួយសង្គ្រោះផងនោះ ខ្ញុំបានសង្ឃឹមថាវាគឺជាគ្រាប់បាល់តាមស្មើរបស់យើង៕”

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង