×

លទ្ធផល​បច្ចេកទេស​ប្រកួត​៥សប្ដាហ៍​ដំបូង​របស់​ក្រុមតោខៀវ Chelsea និង​ក្រុមហង្សក្រហម Liverpool គឺ​ដូចគ្នា

ត្រឹមសប្តាហ៍ទី៥នេះ ក្រុមតោខៀវ Chelsea បានឡើងមកឈរលេខមួយក្នុងកំពូលតារាង Premier League។ យ៉ាងណាក្ដីលទ្ធផលបច្ចេកទេស៥ប្រកួតដំបូងរបស់ក្រុមតោខៀវ Chelsea និងក្រុមហង្សក្រហម Liverpool គឺដូចគ្នាទាំងលទ្ធផលនិងចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី។

សបា្ដហ៍ទី១ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Crystal Palace ៣ទល់នឹងសូន្យ ឯក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុម Norwich City ៣ទល់នឹងសូន្យ។ មកដល់សបា្ដហ៍ទី២ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Arsenal ២ទល់នឹងសូន្យ ឯក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុម Burnley ២ទល់នឹងសូន្យ។

តែយ៉ាងណានៅសបា្ដហ៍ទី៣ ក្រុមទាំងពីរបានប៉ះគ្នាហើយលទ្ធផលបច្ចេកទេសចុងក្រោយ ត្រឹមស្មើគ្នា ១ទល់នឹង១។ គួររម្លឹកផងដែរថា ក្រុមតោខៀវ Chelsea បាននាំមុខមុន១គ្រាប់ បន្ទាប់មកមានការពិន័យកាតក្រហមដល់ក្រុមតោខៀវ ហើយផ្ដល់បាល់ពិន័យ១១ម៉ែត្រដល់ក្រុមហង្សក្រហម តាមស្មើនៅចុងតង់ទី១។ លទ្ធផលបានបន្ដរហូតចប់ការប្រកួតផ្លូវការ បើទោះបីក្រុមតោខៀវ Chelsea មានកីឡាករតែ១០នាក់ក្ដី ក្រុមហង្សក្រហម Liverpool មិនអាចរកគ្រាប់បាល់បន្ថែមទៀតបានឡើយ។

សបា្ដហ៍ទី៤ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Aston Villa ៣ទល់នឹងសូន្យ ឯក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុម Leeds United ៣ទល់នឹងសូន្យ។ ហើយនៅសបា្ដហ៍ទី៥នេះ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Tottenham Hotspur ៣ទល់នឹងសូន្យ ឯក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុម Crystal Palace ៣ទល់នឹងសូន្យផងដែរ។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង