កម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលចៅក្រម និងអាជ្ញាកណ្ដាលរយៈពេល៤ថ្ងៃ ក្រោមការចូលរួមពីលោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បក្កតោកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមប្រធានបណ្ឌិតសភាចារ្យ ចាន់ សារុន និងឯកឧត្ដមអគ្គលេខាធិការ វ៉ាត់ ចំរើន ដើម្បីត្រៀមសម្រាប់ការរៀបចំកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៣ ក៏ដូចជា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាខែឧសភាខាងមុខ។
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៣ ដែលមានប្រទេសចូលរួមប្រកួតចំនួន ៤ ដូចជា ម្ចាស់ផ្ទះកម្ពុជា ឡាវ វៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។
សម្រាប់វគ្គបណ្ដុះបណ្ដាលត្រៀមសម្រាប់ព្រឹត្តិការណ៍ទាំងនេះ គណៈប្រតិភូកីឡាគុនល្បុក្កតោអន្តរជាតិ ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលរួមមាន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន អ៊ីរ៉ង់ កូរ៉េ ឥណ្ឌូណេស៊ី វៀតណាម សហរដ្ឋអាមេរិក និងឥណ្ឌា៕
ប្រភពរូបភាព៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា